Banner KNP Detail Top

រថយន្ត០១គ្រឿង ដែលជារថយន្តគ្រួសារពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុ បានជួបគ្រោះថ្នាក់ចរាចរណ៍

រថយន្ត០១គ្រឿង ដែលជារថយន្តគ្រួសារពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុ បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់និងមនុស្សប្រុស ស្រី៤នាក់ទៀតរងរបួសធ្ងន់និងស្រាល


ខេត្តកែប ៖ រថយន្ត០១គ្រឿង ដែលជារថយន្តគ្រួសារពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុ បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកែបវេលាម៉ោងជិត៣រសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បណ្តាលឲ្យស្ត្រីម្នាក់ស្លា..ប់និងមនុស្សប្រុស ស្រី៤នាក់ទៀតរងរបួ..សធ្ងន់និងស្រាល។
សមត្ថកិច្ចពីខេត្តកែបឲ្យដឹងថា រថយន្តរងគ្រោះបើកជ្រុលទៅបុកគ្រឹះសុីម៉ង់ត៍ តាមផ្លូវជាតិលេខ៣៣ ស្ថិតនៅភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ពេលបើកបរពីទិសខាងកើតទៅទិសខាងលិច។


របាយការណ៍ពីសមត្ថកិច្ចបញ្ជាក់បន្ថែមថា រថយន្តរ.ងគ្រោះម៉ាក ( FORD ) ពណ៍ស បើកបរដោយឈ្មោះ ឡុង ម៉េង ភេទប្រុស អាយុ ៦១ឆ្នាំ រស់នៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (រងរបួសស្រាល) ។ ក្នុងរថយន្តនេះមានអ្នករួមដំណើរចំនួន ៤នាក់ រួមមាន៖
១/ ឈ្មោះ ម៉ៅ ឡា ភេទស្រី អាយុ ៤៣ឆ្នាំ( ស្លា..ប់)
២/ ឈ្មោះ ម៉ៅ ឡៃ ភេទស្រី អាយុ ៦៧ឆ្នាំ (រងរបួ.សធ្ង.ន់) ។
៣/ ឈ្មោះ ស្រី បុិច ភេទស្រី (រងរបួ..សស្រាល) ។
៤/ ឈ្មោះ ប៉ុក ភេទស្រី អាយុ ៤៣ឆ្នាំ (រងរបួសស្រាល) ។ អ្នកទាំង ៥នាក់ មានទីលំនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។
ករណីនេះសមត្ថកិច្ចចាត់ចែងតាមនិតិវិធីចំណែកយករថយន្តទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ ខេត្តកែប។
សូមចូលរួមរំលែកទុក្ខនិងសោកស្តាយ ជាមួយគ្រួសារជនរ.ងគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង