Banner KNP Detail Top

ករណីអគ្គិភ័យដែលឆាបឆេះអគារមួយកន្លែង ស្ថិតនៅខណ្ឌចំការមន

ករណីអគ្គិភ័យដែលឆាបឆេះអគារមួយកន្លែង ស្ថិតនៅខណ្ឌចំការមន មន្ត្រីជំនាញប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង


ភ្នំពេញ៖ គិតត្រឹមម៉ោង ៣រសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ករណីអគ្គិភ័យដែលឆាបឆេះអគារមួយកន្លែង ស្ថិតនៅខណ្ឌចំការមន មិនទាន់រលត់ទាំងស្រុងនៅឡើយទេ ខណៈមន្ត្រីជំនាញប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង និងប្តូរវិធីសាស្ត្រយ៉ាងណាក៏ដោយ។
ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅលើកំណាត់វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ដោយមានផ្សែងហ៊ុយខ្លាំងចេញពីអគារកើតហេតុខាងលើ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាជួយពន្លត់ និងរាយការណ៍ទៅកាន់សមត្ថកិច្ច ដើម្បីសុំជំនួយរថយន្តពន្លត់អគ្គិភ័យ។


ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តជាច្រើនគ្រឿងទៅកាន់ទីតាំងកើតហេតុ ដើម្បីធ្វើអន្តរាគមន៍បាញ់ពន្លត់។ ទោះជាមានការសហការពីរថយន្តពន្លត់អគ្គិភ័យការិយាល័យផ្សេងៗទៀតក៏ដោយ ក៏ករណីនេះនៅមិនអាចរលត់ទាំងស្រុងនៅឡើយ ទោះសមត្ថកិច្ចចំណាយពេលរហូតដល់ទៅជិត៣០ម៉ោងហើយក៏ដោយ រហូតដល់ឈានដល់ការវាយជញ្ជាំងអគារខាងលើនេះ ដើម្បីយកបរិវេណបាញ់ទឹកពន្លត់ ប៉ុន្តែផ្សែងហុយនៅតែបន្តមាន។
ទាក់ទងនឹងអគ្កិភ័យនេះ មន្ត្រីជំនាញមិនទាន់អាចបញ្ជាក់ពីមូលហេតុនៅឡើយទេ ប៉ុន្តែសមត្ថកិច្ចជំនាញកំពុងរកវិធីដើម្បីពន្លត់អគិភ័យនេះ៕

អត្ថបទដែលជាប់ទាក់ទង