Banner KNP Detail Top

កម្មករផ្សាដែកម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ធ្លាក់ពីលើដំបូល

កម្មករផ្សាដែកម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ធ្លាក់ពីលើដំបូល បណ្ដាលឱ្យស្លាប់

ខេត្តបាត់ដំបង ៖ កម្មករផ្សាដែកម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ធ្លាក់ពីលើដំបូល បណ្ដាលឱ្យស្លាប់ កាលពី ថ្ងៃទី ២១ ធ្នូ ឆ្នំា២០២៣នេះ ស្ថិតនៅចំណុចភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ។

ជនរងគ្រោះឈ្មោះ ហែម ថា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងផ្សាដែក រស់នៅភូមិចបកាប់ ឃុំអន្លង់រុន ។ ជនរងគ្រោះបានឡើងផ្សាដែកនៅលើដំបូល ដែលទងឆ្លងចរន្តអគ្គិសនី ទើបត្រូវចរន្តអគ្គិសនីឆក់ធ្លាក់ពីលើដំបូលរហូតដល់ស្លាប់ភ្លាមៗតែម្ដង ។
ជនរងគ្រោះបានពង្រាយខ្សែភ្លើងឡើងដល់លើដំបូល ហើយក៏បានយកប៉ុស្ដិ៍ផ្សាឡើងទៅលើដែរ ដោយចងភ្ជាប់នឹងដែក ។ ប្រភពដដែលបានបន្តថា គាត់បានធ្វើរបៀបនេះដូចសព្វដង តែនៅថ្ងៃកើតហេតុ មិនដឹងគាត់ពង្រាយខ្សែភ្លើងយ៉ាងណា ស្រាប់តែឆ្លងចរន្តភ្លើងឆក់គាត់ធ្លាក់ពីលើដំបូលស្លាប់ ។ គេសង្ស័យខ្សែភ្លើងមានតំណរ ហើយប៉ះចំដែកទើបឆ្លងភ្លើងឆក់តែម្ដង។


សមត្ថកិច្ចបានឲ្យដឹងដែរថា បើតាមការពិនិត្យ ខ្សែភ្លើងអាចដាច់រលាត់ប៉ះលើដែកមែន ទើបឆ្លងភ្លើងឆក់កម្មកររូបនេះ។ ជនរងគ្រោះបានធ្លាក់ពីលើដំបូល ពេលត្រូវចរន្តអគ្គីសនីឆក់ ហើយបានស្លាប់នៅកន្លែងកើតហេតុតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង