Banner KNP Detail Top

បុរស២នាក់បងប្អូនសាច់ថ្លៃ បាននាំគ្នាមកពីស្រុកទិញរថយន្តបែនដឹកដី១គ្រឿង

បុរស២នាក់បងប្អូនសាច់ថ្លៃ បាននាំគ្នាមកពីស្រុកទិញរថយន្តបែនដឹកដី១គ្រឿង ហើយបាននាំគ្នាត្រឡប់ទៅវិញ តាមផ្លូវចូលហូបបាយ បែនសាកមើល តែគ្រោះអកុសលពេលអោយប្អូនទំលាក់បែនវិញ ក៍បានសង្កត់បងស្លាប់


ភ្នំពេញ ៖ បុរស២នាក់បងប្អូនសាច់ថ្លៃ បាននាំគ្នាមកពីស្រុកទិញរថយន្តបែនដឹកដី១គ្រឿង ហើយបាននាំគ្នាត្រឡប់ទៅវិញ តាមផ្លូវចូលហូបបាយ បែនសាកមើល តែគ្រោះអកុសលពេលអោយប្អូនទំលាក់បែនវិញ ក៍បានសង្ក.ត់បងស្លា.ប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍គ្រោះថ្នាក់ដែលមិននឹកស្មានដល់នេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៩និង៣០នាទីព្រឹកថ្ងៃទី២២ ខែ ធ្នូឆ្នាំ ២០២៣ នៅតាមផ្លូវលេខ១៥១ ក្នុងភូមិបឹង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ បន្ទាប់ពីជួបគ្រោះថ្នាក់ បុរសជាប្អូនក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសួរនាំផងដែរ។


ជនរងគ្រោះដែលត្រូវបានបែនរថយន្តសង្កត់ស្លា.ប់ឈ្មោះនិន ឈន់ ភេទប្រុស អាយុ៥១ឆ្នាំ មុខទិញលក់រថយន្តបែនដឹកដី មានលំនៅភូមិទួលស្រឡៅ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ចំណែក បុរសជាប្អូនឈ្មោះស្រ៊ន់ ហ៊ាត អាយុ៤៥ឆ្នាំ មានលំនៅក្បែរគ្នា ត្រូវជាប្អូនថ្លៃ ។
នៅមុនពេលកើតហេតុ ២នាក់បងប្អូននេះ បានធ្វើដំណើរមកពីស្រុកទៅទិញរថយន្តបែនដឹកដី ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ ពាកស្លាកលេខ កោះកុង ៣A-០៧៨៣ មួយគ្រឿង ពីម្តុំភ្នំប្រសិទ្ធិវង្ស ក្នុងតម្លៃជាង៨ពាន់ដុល្លារ រួចធ្វើដំណើរទៅត្រឡប់ទៅស្រុកវិញ ។


តាមព័ត៌មានអោយដឹងទៀតថា នៅពេលធ្វើដំណើរបានបន្តិច មកដល់កន្លែងកើតហេតុ ក៏បានឈប់រថយន្តចុះហូបបាយ និងបានបែនរថយន្តសាកទុកចោល រួចក៏បានចូលទៅហូបបាយ ។ លុះពេលបាយរួច បុរសជាបងក៍បានអោយប្អូនឡើងបើករថយន្ត និងទំលាក់បែនចុះ តែគ្រោះអកុសលបងមិនបានឡើងរថយន្តភ្លាមៗទេក៍បានដើរអើតមើលគ្រឿងរថយន្ត ហើយត្រូវបែនធ្លាក់មកសង្កាត់ជាប់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ បន្ទាប់ពីកើតមានគ្រោះថ្នាក់ នគរបាលមូលដ្ឋាន ក៍បានចុះទៅកន្លែងកើតហេតុ និងឃាត់ខ្លួនបុរសជាប្អូន ដើម្បីសាកសួរ ។
ទោះបីជាយ៉ាងណា គេពុំដឹងថា សមត្ថកិច្ចឃាត់ខ្លួនបុរសជាប្អូនចាត់ការតាមច្បាប់ឬយ៉ាងណានោះទេ ។ តែក្រុមគ្រួសារពុំបានដាក់ពាក្យបណ្តឹងនោះទេ ព្រោះជាបងប្អូន និងចាត់ទុកជាគ្រោះថ្នាក់។ សពត្រូវបានក្រុមគ្រួសារបញ្ជូនទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង