Banner KNP Detail Top

ចាប់ជនសង្ស័យ ២នាក់ លួចដាំដុះដំណាំកញ្ឆាខុសច្បាប់

ចាប់ជនសង្ស័យ ២នាក់ លួចដាំដុះដំណាំកញ្ឆាខុសច្បាប់ នៅតំបន់ជួរភ្នំបាយ៉ង់កោ

តាកែវ ៖ នៅថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុកគិរីវង់ និងលោកវរសេនីយ៍ទោ ហៀម ស្រ៊ីម អធិការរងទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងពួនស្ទាក់បង្ក្រាបក្រុមខិលខួចលួចដាំដំណាំកញ្ឆានៅតំបន់លើភ្នំបានចំនួន២នាក់ រួមមាន៖
១. ឈ្មោះ សឿន វិបុល ភេទប្រុស អាយុ៣០ឆ្នាំ (ឃាត់នៅក្នុងចំការដំណាំកញ្ឆា)។


២. ឈ្មោះ លន់ ចាន់និត ភេទប្រុស អាយុ៤១ឆ្នាំ (ឃាត់នៅតាមផ្លូវឡើងទៅស្រោចទឹកដំណាំកញ្ឆា) អ្នកទាំង២មានទីលំនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។ ក្នុងនោះដកហូតវត្ថុតាំងរួមមាន ទូរស័ព្ទដៃចំនួន ២គ្រឿងម៉ាក OPPOព៌ណ៌ទឹកប្រាក់, ម៉ាកNOKIA (សេរីចាស់) និងដើមកញ្ឆាស្រស់ចំនួន ១បាវ ។

កម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ៕

 

 

អត្ថបទដែលជាប់ទាក់ទង