Banner KNP Detail Top

សមត្ថកិច្ចព័ទ្ធផ្ទះមន្ត្រីនគរបាលក្រសួងម្នាក់ ពាក់ព័ន្ធករណីលួចគាស់រោងចក្រលួចសម្លៀកបំពាក់

សមត្ថកិច្ចព័ទ្ធផ្ទះមន្ត្រីនគរបាលក្រសួងម្នាក់ ពាក់ព័ន្ធករណីលួចគាស់រោងចក្រលួចសម្លៀកបំពាក់


កំពង់ស្ពឺ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ បានសហការគ្នា ព័ទ្ធនិងឆែកឆេរផ្ទះមន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់ ពាក់ព័ន្ធករណីគាស់រោងចក្រលួចយកសម្លៀកបំពាក់យ៉ាងច្រើន។

លោក រ៉ែន នរិទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានដឹកនាំនគរបាលខេត្តកំពង់ស្ពឺ សហការជាមួយនគរបាលរាជធានី ភ្នំពេញ ឆែកឆេរផ្ទះលេខ ១០៥ ផ្លូវ៥១៩G ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សី កែវ រាជធានីភ្នំពេញ ជាទីតាំងទទួលចោរកម្ម ក្នុងអពើចោរលួចគាស់រោងចក្រយកសម្លៀកបំពាក់។ ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់ផ្ទះមានឈ្មោះ ម៉ន ជាតិ ភេទប្រុស អាយុ ៣៥ឆ្នាំ ជានគរបាលក្រសួងមហាផ្ទៃ ដែលពាក់ព័ន្ធទទួលផលចោរកម្មលួចគាស់រោងចក្រលួចសម្លៀកបំពាក់។ ការចុះឆែកឆេរផ្ទះមន្ត្រីនគរបាលនោះ សមត្ថកិច្ចដកហូតបានសម្លៀកបំពាក់របស់រោងចក្របានចំនួន ១ ១១៩ និងនៅសល់ច្រើនទៀត រងចាំម្ចាស់រោងចក្ររោងចក្រ មកពិនិត្យជាក់ស្តែង។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងបន្តនិតិវិធី និងមានចំណាក់តាមផ្ឡូវច្បាប់ចំពោះអ្នកពាក់ព័ន្ធ៕

 

អត្ថបទដែលជាប់ទាក់ទង