Banner KNP Detail Top

ប្រសាសន៍សម្ដេចតេជោ ហ៊ុនសែន ៖ បានអញ្ជើញឪពុកម្តាយចៅ អន ផានិត ដោយមានទាំងប្អូនស្រីនិងសាមីខ្លួនផានិត មកផ្ទះសម្តេច

ប្រសាសន៍សម្ដេចតេជោ ហ៊ុនសែន ៖ បានអញ្ជើញឪពុកម្តាយចៅ អន ផានិត ដោយមានទាំងប្អូនស្រីនិងសាមីខ្លួនផានិត មកផ្ទះសម្តេច


ភ្នំពេញ ៖ ថ្ងៃនេះ សម្តេចហ៊ុន សែន បានអញ្ជើញឪពុកម្តាយចៅ អន ផានិត ដោយមានទាំងប្អូនស្រីនិង សាមីខ្លួនផានិត មកផ្ទះសម្តេច ហ៊ុន សែន ។

ឆ្លងកាត់ការសន្ទនា សម្តេចហ៊ុន សែន ពិនិត្យឃើញថា ឪពុកម្តាយរបស់ផានិត ដែលជាជនពិការទាំងពីរនាក់ ពិតជាមនុស្សគួរឱ្យគោរព សម្រាប់ការលៈបង់ដើម្បីកូននិងក្រុមគ្រួសារ។


ឯចៅផានិត វិញពិតជាក្មេងប្រកបដោយគុណធម៍និងការចេះដឹងស័ក្តិសមជាសិស្សប្រឡងជាប់និទ្ទេសA ។

ចៅស្រីដែលជាប្អូនរបស់ផានិត បាននិងកំពុងឈានឆ្ពោះទៅបញ្ចប់ការសិក្សានូវកំរិតមធ្យមសិក្សាដើម្បីឈានឆ្ពោះទៅកាន់មហាវិទ្យាល័យនា៣ឆ្នាំខាងមុខ។

នេះជាករណីពិសេស ដែលសម្តេចហ៊ុន សែន ត្រូវជួយដល់ផានិត សម្រាប់ការរៀនសូត្រនៅ
ភ្នំពេញផង និងឪពុកម្តាយនៅឯស្រុកកំណើតផង។ ធ្វើយ៉ាងនេះដើម្បីកុំឱ្យផានិត បារម្ភពី
ឪពុកម្តាយនៅឯស្រុកនិងកុំឱ្យឪពុកម្តាយបារម្ភពីផានិត ដែលរៀននៅភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង