Banner KNP Detail Top

សមត្ថកិច្ចនគរបាលបង្រ្កាបករណីគ្រឿងញៀនមួយករណី ឃាត់ខ្លួនអ្នកប្រព្រឹត្តិប្រុស-ស្រីចំនួន ១៩ នាក់

សមត្ថកិច្ចនគរបាលបង្រ្កាបករណីគ្រឿងញៀនមួយករណី ឃាត់ខ្លួនអ្នកប្រព្រឹត្តិប្រុស-ស្រីចំនួន ១៩ នាក់

បាត់ដំបង ៖ កាលពីយប់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង០២ និង២៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ខែធ្នូឆ្នាំ២០២៣ នៅចំណុចភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងនិងខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោសាត គឹមសានស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបងនិងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿង ញៀន លោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នា យការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន បានដឹកនាំ កម្លាំងក្នុងការិយាល័យធ្វើការបង្ក្រាបបានករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែងដែលក្នុងកិច្ចប្រតិបត្តិការ នេះសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន១៩នាក់ស្រីចំនួន០៥នាក់។
-ចាប់យកសម្ភារៈវត្ថុតាងរួមមាន៖
– ថ្នាំញៀនប្រភេទកេតាមីន KETAMINE ចំនួន០៥ថង់ ទម្ងន់ ៨,២៩ ក្រាម ( ទាំងសំបក)
-ចានសម្រាប់លាយថ្នាំញៀនចំនួន០៥និងសំបកថង់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យខាងលើនិងវត្ថុតាងផងត្រូវបានឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអ នុវត្តតាមនីតិវិធី ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង