Banner KNP Detail Top

បង្រ្កាបមេឆ្នោតវៀតណាតខុសច្បាប់ មួយក្រុមមាន៧នាក់ជ្រកក្រោមស្លាកយីហោឆ្នោតនាគនាំសំណាង

បង្រ្កាបមេឆ្នោតវៀតណាតខុសច្បាប់ មួយក្រុមមាន៧នាក់ជ្រកក្រោមស្លាកយីហោឆ្នោតនាគនាំសំណាង

ខេត្តពោធិ៍សាត់ ៖ លោកឧត្តមសេនីយទោ ស ថេង ស្នងការខេត្តពោធិ៍សាត់ និងលោក ប៉ុង កាំងទី ព្រះរាជអាជ្ញារង ខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃពុធ ១៥កេីត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល ចុះបង្រ្កាបមេឆ្នោតវៀតណាតខុសច្បាប់មួយក្រុម ដែលមានគ្នាសរុបចំនួន07នាក់ ដែលជ្រកក្រោមស្លាកយីហោឆ្នោតនាគនាំសំណាង។
ឃាត់ខ្លួនមនុស្សចំនួន០៦នាក់ ចំណែក០១ទៀតបានរត់គេចខ្លួនបាត់ ។


នគរបាលព្រហ្មទណ្ឌកំរិតស្រាលកំពុងសួរនាំរកមេក្លោងធំនៅពីក្រោយខ្នង។ ក្នុងនោះនគរបាលព្រហ្មទណ្ឌកំរិតស្រាលក៏បានដកហូតវត្ថុតាងមួយចំនួនរួមមាន រថយន្តចំនួន3គ្រឿងសម្រាប់ធ្វេីសកម្មភាពរួមនាន៖ ១. រថយន្តម៉ាកToyota CAMARY ឆ្លាម ដែលពាក់ផ្លាកលេខក្លែងក្លាយ ភ្នំពេញ2C-0453 ២. .រថយន្តម៉ាកToyota Prius ដែលពាក់ស្លាកលេខ ភ្នំពេញ2BD-3577 ៣. រថយន្តម៉ាកMisumisi ដែលពាក់ផ្លាកលេខ ភ្នំពេញ2BF-7712 ផងដែរ។
វត្ថុតាង និងមនុស្សអ្នកដែលជាប់ពាក់ព័ន្ធកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល បន្តនីតិវិធីច្បាប់ និងកសាងសំណុំរឿងបញ្ជូនទៅអមសាលាដំបូងខេត្តពោធិ៍សាត់ដេីម្បីចាត់ការទៅតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង