Banner KNP Detail Top

នគរបាលប៉ុស្តិ៍ឃុំសាលាក្រៅសហការជាមួយជំនាញអធិការដ្ឋានស្រុកឃាត់ខ្លួនជនសង្ស័យ ករណីគ្រឿងញៀន

នគរបាលប៉ុស្តិ៍ឃុំសាលាក្រៅសហការជាមួយជំនាញអធិការដ្ឋានស្រុកឃាត់ខ្លួនជនសង្ស័យ ករណីគ្រឿងញៀន

ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលឃុំសាលាក្រៅបានឱ្យដឹងថា កាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣ បានចាត់ឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ សហការជាមួយកម្លាំងជំនាញគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ចុះល្បាតក្នុងភូមិសាស្ត្រក្នុងឃុំរហូតដល់ចំណុចជាប់របងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានប្រទះឃើញជនសង្ស័យចំនួន ០៤នាក់ ជិះម៉ូតូចំនួន០៣គ្រឿង ក៏បានឃាត់សួរនាំនិងឆែកឆេរបានប្រទះឃើញម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន ចំនួន០៥កញ្ចប់តូច និងដាវកែច្នៃចំនួន ០១ដើម។


សមត្តកិច្ចជំនាញនគរបាលឃុំសាលាក្រៅបានបន្តថា ជនសង្ស័យដែលសមត្តកិច្ចចុះល្បាតប្រទះឃើញសារធាតុញៀននោះមានដូចខាងក្រោម៖
ទី១-ឈ្មោះ ម៉ាង សុខម៉ៃ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង(ជាអ្នកកាន់ថ្នាំញៀន)។


២- ជនសង្ស័យឈ្មោះ ម៉ាក់ វុធ (ហៅ មុត) ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង (ជាម្ចាស់ថ្នាំញៀន)និងកាន់ដាវកែច្នៃ។
៣- ជនសង្ស័យឈ្មោះ ជុំ រ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង (ជាបក្សពួក)។
៤- ជនសង្ស័យឈ្មោះ ជុំ វាសនា ភេទ ប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសាមសិប ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង (ជាបក្សពួក)។
សមត្តកិច្ចបានបន្តថា វត្ថុតាងដែលបានដកហូតរួមមាន៖
– ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន ចំនួន ០៥កញ្ចប់តូច
– ដាវកែច្នៃចំនួន ០១ដើម
– ទូរស័ព្ទចំនួន០២គ្រឿង ម៉ាកOPPO និងNOKIA
– ម៉ូតូចំនួន០៣គ្រឿង
១- ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៣ ពណ៌ ខ្មៅ ពាក់ស្លាកលេខ 1AS.8528 ។
២- ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ ខ្មៅ ពាក់ស្លាកលេខ 1AQ.3355 ។
៣- ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៣ ពណ៌ ខ្មៅ មិនពាក់ស្លាកលេខ ។
ជនសង្ស័យទាំង០៤នាក់ និងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង