Banner KNP Detail Top

ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរីម្នាក់ ត្រូវបានបណ្តាញចេញពីតួនាទី

ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរីម្នាក់ ត្រូវបានបណ្តាញចេញពីតួនាទី


ខេត្តរតនគិរី៖ លោក អ៊ុង រតនា ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ត្រូវបានបណ្តាញចេញពីតួនាទី ប្រធានមន្ទីរពេទ្យខេត្ត ដោយមានកំហុសមិនអាចលើកលែងបាន។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តរតនគិរី ចេញសេចក្តីប្រកាសលេខ ០៦៨ /២៣ ដក.តត ស្តីពី ការអនុវត្តទណ្ឌកម្មខាងវិន័យចំពោះមន្ត្រីរាជការ ដោយបញ្ជាក់ត្រាទទួលស្គាល់ដោយ មន្ទីរសុខាភិបាល ខេត្តរតនគិរី ការិយាល័យរដ្ឋបាល-បុគ្គលិក លេខ៣២៩ ចុះនៅថ្ងៃទី២៨ ខែ១២ ឆ្នាំ២០២៣នេះ។
បានសម្រេចដកលោក អ៊ុង រតនា ចេញពីតួនាទី ជាប្រធានមន្ទីរពេទ្យខេត្ត។
ប្រការ(1)-អនុវត្តទណ្ឌកម្មខាងវិន័យ ចំពោះលោកវេជ្ជបណ្ឌិត អ៊ុង រតនា ឲ្យទទួលទណ្ឌកម្មថ្នាក់ទី២ ចំណុច”ឃ”តាមរូបភាពបញ្ឍប់ពីការងារដោយបង្ខំ ពីប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី ឱ្យមកបម្រើការងារជាមន្ត្រី នៅមន្ទីរពេទ្យបង្អែកខេត្ត ចំណុះរចនាសម្ព័ន្ធមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី។


ប្រការ(2)- បទប្បញ្ញាត្តិទាំងឡាយណា ដែលមានខ្លឹសារផ្ទុយនឹងដីការនេះ ត្រូវទុកជានិរាករណ៍។
ប្រការ(3)- នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរមុខងារសាធារណៈខេត្ត ប្រធានមន្ទីរសេដ្ឋកិច្ច នឹងហិរញ្ញវត្ថុខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ប្រធានមន្ទីរសុខាភិបាល នាយកទីចាត់ការគ្រប់គ្រង ធនធានមនុស្ស នាយកទីចាត់ការ ប្រធានអង្គភាព ចំណុៈរចនាសម្ព័ន្ធ របស់រដ្ឋបាលខេត្ត និងសាមីខ្លួនដូចមានឈ្មោះក្នុងប្រការ១ ខាងលើ ត្រូវអនុវត្តដីការនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
សូមជម្រាបថា ពាក់ព័ន្ធការបណ្តាញលោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី ចេញពីមុខដំណែងតួនាទី ប្រធានមន្ទីរពេទ្យបង្អែកខេត្តនេះ បានធ្វើឡើងនៅថ្ងៃអង្គារ ១៤កើត មឹគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ គឺបានធ្វើឡើងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ៕

អត្ថបទដែលជាប់ទាក់ទង