Banner KNP Detail Top

ដំណឹងបន្ទាន់ ! នេះជាផេកទុច្ចរិតឈ្មោះ ” Breaking Newss ” មាន 1.4k(Likes) និង 1.6K(followers) បង្កើតឡើងយករូបភាពគេទៅបង្ហោះជំរិតទារប្រាក់ពីសំណាក់ក្រុមជនខិលខូច

ដំណឹងបន្ទាន់ ! នេះជាផេកទុច្ចរិតឈ្មោះ ” Breaking Newss ” មាន 1.4k(Likes) និង 1.6K(followers) បង្កើតឡើងយករូបភាពគេទៅបង្ហោះជំរិតទារប្រាក់ពីសំណាក់ក្រុមជនខិលខូច


ភ្នំពេញ ៖ ដំណឹងបន្ទាន់ ! នេះជាផេកទុច្ចរិតឈ្មោះ ” Breaking Newss ” មាន 1.4k(Likes) និង 1.6K(followers) បង្កើតឡើងយករូបភាពគេទៅបង្ហោះជំរិតទារប្រាក់ពីសំណាក់ក្រុមជនខិលខូចគ្មានវិជ្ជាជីវ:ក្នុងមុខរបរ រកស៊ីបែបពួកម៉ាហ្វីយ៉ា។
ប្រភពឲ្យដឹងថា មានពាក្យបណ្ដឹងហើយ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ កុំជួយ Share , Like ឬ Comment ឲ្យសោះ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លែថ្នូរ និងសិទ្ធិមនុស្ស សិទ្ធិកុមារ ក៏ដូចជាសិទ្ធិបុគ្គល ដែលផេកនេះបានផុសមួលបង្កាច់ យករូបភាពក្មេងតូចៗ មិត្តភក្តិ និងក្រុមគ្រួសារគេដែលមិនដឹងអ្វីមកដាក់ ហើយផេកនេះតាំងខ្លួនឯងជនរងគ្រោះដោយសារគេខ្ចីលុយមិនសង ធ្វើឲ្យមហាជនមើល និងអានទៅគួរឲ្យអាណិត ណាស់ ! ប៉ុន្តែតាមការពិត ជាក្រុមបទល្មើសបច្ចេកវិទ្យាទេ។


ប្រភពពីម្ចាស់រូបខ្លះបានឲ្យដឹងថា បើសិនពួកគាត់់ជំពាក់បំណុលមែន សុំឲ្យផេកផុសបង្ហាញមុខម្ចាស់លុយ ម្ចាស់ផេក លេខទូរស័ព្ទ និងអាសយដ្ឋានម្ចាស់ប្រាក់ឲ្យបានច្បាស់លាស់មក ឬប្ដឹងផ្ដល់គ្នាតាមនីតិវិធីច្បាប់ ដើម្បីឲ្យគេអាចឆែករឿងរកអត្តសញ្ញាណម្ចាស់លុយ ម្ចាស់ផេក ទូទាត់លាត់សើយគ្នា ប៉ុន្តែពួកនេះជា “អណ្ដើកក្នុងស្នូក” មិនហ៊ានចេញមុខមកបង្ហាញជាសាធារណៈឡើយ ខ្លាំងបានត្រឹមយករូបគេមកបង្ហោះ បង្ខូចកិត្តិយស និងមានចេតនាឲ្យគេសងលុយតាមមធ្យោបាយទុច្ចរិតប៉ុណ្ណោះ ។

អត្ថបទដែលជាប់ទាក់ទង