Banner KNP Detail Top

អធិការស្រុកត្រាំកក់ បង្ក្រាបដូចភ្លៀងរលឹម ជុំវិញបទល្មើសក្នុងមូលដ្ឋាន

អធិការស្រុកត្រាំកក់ បង្ក្រាបដូចភ្លៀងរលឹម ជុំវិញបទល្មើសក្នុងមូលដ្ឋាន


ស្រុកត្រាំកក់: នៅថ្ងៃពុធ១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ដោយមានបទបញ្ជារយ៉ាងមើងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្ដម ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដែលដឹកនាំដោយលោកវរៈសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ឧត្តមសុរិយា បានល្បាតតាមគោលដៅសំខាន់ៗ លុះមកដល់ចំនុចផ្លូវលំ ស្ថិតក្នុងភូមិព្រៃឈើទាល ឃុំឧត្តមសុរិយា ស្រុកត្រាំក់ក់ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ :


១.ឈ្មោះ ចែម ភារាជភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ
២.ឈ្មោះណម សាវ៉ុន ភេទប្រុស អាយុ ២៦ ឆ្នាំនៅភូមិអង្គក្តី ឃុំសឹង ស្រុកសំរោង នឹងបានធ្វើការឆែកឆេរក៏ប្រទះឃើញមានម្សៅក្រាមពណ៏សថ្លាសង្ស័យថាជា សារធាតុញៀនចំនួន ០១កញ្ចប់ ទូរស័ព្ទ ០១គ្រឿង ម៉ូតូ០១គ្រឿង ភ្លាមនោះសមត្ថកិច្ចយើងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរួចក៏បញ្ជូនជនសង្ស័យរួមនឹងវត្ថុតាង មកអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង