Banner KNP Detail Top

ក្រសួងទូរគមនាគមន៍ ៖ ពេលទៅលេងសមុទ្រ នៅខេត្តព្រះសីហនុ អាចប្រើ Wi-Fi សាធារណៈ ដោយឥតគិតថ្លៃ

ក្រសួងទូរគមនាគមន៍ ៖ ពេលទៅលេងសមុទ្រ នៅខេត្តព្រះសីហនុ អាចប្រើ Wi-Fi សាធារណៈ ដោយឥតគិតថ្លៃ


(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រកាសនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣នេះថា ចាប់ពីពេលនេះទៅ នៅឆ្នេរធំៗចំនួន២ គឺឆ្នេរអូឈើទាល និងឆ្នេរអូត្រេស ក្នុងខេត្តព្រះសីហនុ មាន Wi-Fi សាធារណ: ដែលក្រសួងផ្តល់ ជូនការប្រើប្រាស់សេវាអ៊ីនធឺណិត ដោយឥតគិតថ្លៃ។
សូមបងប្អូនប្រជាពលរដ្ឋ សាធារណជនជាតិ និងអន្តរជាតិ ស្វែងរកទីតាំងនៅតាមឆ្នេរទាំង ២ នេះ ហើយអាចភ្ជាប់ដោយ QR Code ក្នុងរូបខាងក្រោម ឬផ្ទាំងដាក់បង្ហាញនៅតាមទីតាំងជាក់ស្តែង ដើម្បីភ្ជាប់ Wi-Fi ៕

អត្ថបទដែលជាប់ទាក់ទង