Banner KNP Detail Top

អគ្គិភ័យឆាបឆេះផ្ទះលក់សម្ភារៈអគ្គិសនីយីហោ “សៀមរាបឡាយស៍” ផ្អើលសមត្ថកិច្ចក្រុងសៀមរាបទាំងព្រឹក

អគ្គិភ័យឆាបឆេះផ្ទះលក់សម្ភារៈអគ្គិសនីយីហោ “សៀមរាបឡាយស៍” ផ្អើលសមត្ថកិច្ចក្រុងសៀមរាបទាំងព្រឹក


ខេត្តសៀមរាប៖ ផ្ទះថ្មពីរល្វែងដែលជាទីតាំងលក់បោះដុំនិងរាយសម្ភារអគ្គិសនីយីហោ” សៀមរាបឡាយស៍” ក្រុងសៀមរាប ត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រឹកបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចជំនាញចុះទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ដេីម្បីទប់ស្កាត់កុំឱ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត។
ប្រភពដដែលបន្តថា ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យខាងលេីនេះបានកេីតឡេីងតាំងពីម៉ោងជាង០៦ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣នេះ រហូតមកដល់ម៉ោង១១ជាងថ្ងៃដដែលនេះ អគ្គិភ័យនៅបន្តឆេះផ្ទះពលរដ្ឋចំនួន២ល្វែងនៅក្រុងសៀមរាប ដោយមន្រ្តីពន្លត់អគ្គិភ័យបានប្រើប្រាស់ឡានទឹកអស់ប្រហែលជាង ៤០ឡានហើយ។


មន្រ្តីមូលដ្ឋានបានឱ្យដឹងថា ផ្ទះថ្ម០២ល្វែងដែលត្រូវអគ្គិភ័យឆេះនេះ ជាទីតាំងលក់បោះដុំនិងរាយសម្ភារអគ្គិសនីយីហោ សៀមរាបឡាយស៍ ស្ថិតក្នុងក្រុមទី៣ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ជនរងគ្រោះដែលជាម្ចាស់ផ្ទះមានឈ្មោះ សាន សុភ័ក្ត្ររស្មី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងអគ្គិសនីបោះដុំនិងរាយ។
គួរជម្រាបដែរថា សម្រាប់របាយការណ៍បឋមបានបញ្ជាក់ថា ផ្ទះថ្ម០២ល្វែងកម្ពស់ពីរជាន់ត្រូវបានភ្លើងឆេះអស់ទាំងស្រុង ដោយក្នុងនោះ មានទ្រព្យសម្បត្តិនិងសម្ភារគ្រឿងអគ្គិសនីមួយចំនួនធំ ។ ចំពោះករណីនេះ មិនបណ្តាលឱ្យមានអ្នករងរបួស ឫគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕

អត្ថបទដែលជាប់ទាក់ទង