Banner KNP Detail Top

រថយន្ត០២គ្រឿងបុកគ្នា នៅផ្លូវបែកជាបួនបណ្តាលឲ្យរថយន្តមួយគ្រឿងក្រឡាប់ផ្ងារជើងទ្រមេឃ

រថយន្ត០២គ្រឿងបុកគ្នា នៅផ្លូវបែកជាបួនបណ្តាលឲ្យរថយន្តមួយគ្រឿងក្រឡាប់ផ្ងារជើងទ្រមេឃ


ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយនិងនារី២នាក់ទៀត បានបើករថយន្តក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តមួយគ្រឿងទៀតនៅ ផ្លូវបែកជាបួនប៉ើងក្រឡាប់ផ្ទប់កៀនរបងផ្ទះប្រជាពលរដ្ឋ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង ១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ខែធ្នូឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវលេខ៣១៧កែងផ្លូលេខវ៥៦៦សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនបរទេសម្នាក់ បានបើករថយន្តម៉ាក LexusRX330 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AB-4436 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៦៦ ក្នុងទិសដៅពីលិចមកកើតបានបើកឆ្លងផ្លូវបំបែកជាបួនក្នុងល្បឿនលឿន ខណៈបើកឆ្លងដល់ពាក់កណ្តាលផ្លូវ ក៏ត្រូវរថយន្តម៉ាកឡង់គ្រីស័រពណ៌សពាក់ស្លាលេខ ភ្នំពេញ2AH-3332 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនិងនារី២នាក់ទៀត ធ្វើដំណើរចេញពីផ្លូវលេខ៣១៧ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន មកបុករថយន្តLexusRX330ចំពាក់កណ្តាលពេញទំហឹង ប៉ើងក្រឡាប់ផ្ងារជើងទ្រមេឃ ចំណែករថយន្តឡង់គ្រីស័រខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងកក់ទី១ បានចុះមកដល់ពិនិត្យជុំវិញទីតាំងកើតហេតុ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ បានឱ្យភាគីរថយន្តទាំងសងខាងសម្របសម្រួលគ្នា ដោយភាគីរថយន្តទាំងសងខាងព្រមយករថយន្តទៅជួសជុលរៀងៗខ្លួនបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

អត្ថបទដែលជាប់ទាក់ទង