Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ ករណី លួចទូរស័ព្ទ និងកាបូបដៃមានគ្រឿងអលង្ការក្នុងកាបូប

ឃាត់ខ្លួនជនសង្ស័យ ករណី លួចទូរស័ព្ទ និងកាបូបដៃមានគ្រឿងអលង្ការក្នុងកាបូប


ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅចំណុចក្នុងផ្សារលេី ក្រុមទី២ ភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីអំពេីលួច (លួចទូរស័ព្ទដៃ និងកាបូបដៃមានគ្រឿងអលង្ការក្នុងកាបូប) បង្កឡើងដោយជនសង្ស័យចំនួន០១នាក់ ភេទស្រី ជនជាតិខ្មែរ បានធ្វេីសកម្មភាព ដេីរចូលក្នុងផ្សារលេីរកធ្វេីសកម្មភាព លួចសម្ភារៈ និងគ្រឿងអលង្ការផ្សេងៗ ពីប្រជាពលរដ្ឋ ដែលដេីរទិញទំនិញក្នុងផ្សារ ខណៈពេលជនរងគ្រោះ ភេទស្រី ០១នាក់ កំពុងឈររកទិញខោអាវ ទុកទូរស័ព្ទក្នុងហោប៉ាវ ក៏ធ្វើសកម្មភាពលួចទូរស័ព្ទនោះបានសំរេច ដេីរទៅក្រៅផ្សារដោះ ស៉ីមបោះចោលក្នុងលូ ក្រោយមកក៏ចូលទៅក្នុងផ្សារម្តងទៀត បានឃេីញ មនុស្សស្រី០១នាក់ កំពុងឈរទិញខោអាវដែរ រួចទុកកាបូបស្ពាយលេីកៅអីអោយម្តាយមេីល ស្រាប់តែជនសង្ស័យបានលូកដៃយកកូនកាបូប ក្នុងកាបូបស្ពាយ រួចដេីរចេញយ៉ាងលឿន តែត្រូវម្តាយជនរងគ្រោះ ចាប់ទាញដៃបាន ហេីយជនសង្ស័យបានបោះកាបូបដែលខ្លួនលួចបាន ក្បែរខ្លួន បន្ទាប់មកក៏អាជីវករលក់ដូរក្នុងផ្សារទុូរស័ព្ទរាយការណ៍ មកសមត្ថកិច្ចប្រចាំនៅផ្សារលេីជួយអន្តរាគមន៍តែម្តង ។

ជនរងគ្រោះឈ្មោះ សន ស្រីមុំ ភេទស្រី អាយុ ៥៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ (ភ្ញៀវទេសចរណ៍)

វត្ថុតាងចាប់យកបានរួមមាន ទូរស័ព្ទដៃ០១គ្រឿងម៉ាក I-Phone 7Plus ពណ៌ខ្មៅ គ្មានស៉ីម ។ (មិនទាន់មានជនរងគ្រោះ) កូនកាបូបដៃ ចំនួន០១ ក្នុងនោះមាន ខ្សែក ផ្លាទីន ០១ខ្សែ ទម្ងន់3ជីកន្លះ+ចិញ្ចៀនមាស ០១វង់ ទម្ងន់5ហ៊ុន និងប្រាក់រៀលចំនួន 230,000 រៀល (ប្រគល់ជូនជនរងគ្រោះវិញ) ។

ជនសង្ស័យម្នាក់មានឈ្មោះ គឹម ចាន់ទីម ភេទ ស្រី អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ភូមិកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ស្នាក់នៅ មិនពិតប្រាកដ ។

ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វេីសកម្មភាពលួចកាបូបលុយរបស់ជនរងគ្រោះខាងលេីប្រាកដមែន ៕

អត្ថបទដែលជាប់ទាក់ទង