Banner KNP Detail Top

ភ្ញាក់ផ្អើល! នារីចិនម្នាក់ រត់មកឱប ព្រមទាំងជួយសម្រួលផ្លូវដង្ហើម និងស្រែកយំយ៉ាងខ្លាំង

ភ្ញាក់ផ្អើល! នារីចិនម្នាក់ រត់មកឱប ព្រមទាំងជួយសម្រួលផ្លូវដង្ហើម និងស្រែកយំយ៉ាងខ្លាំង


ភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់បានស្លាប់ បន្ទាប់ពីប្រទះឃើញរថយន្ត១គ្រឿងដឹកមកទម្លាក់ចោលក្បែរអគារមួយកន្លែង ស្ថិតក្នុងខណ្ឌចំការមន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពី ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ នៅក្បែរអគារ «THE PEAK» ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេបានឃើញរថយន្តពណ៌ខ្មៅ១គ្រឿង មិនចាំម៉ាក បានដឹកបុរសជាជនជាតិចិនម្នាក់មកទម្លាក់ចោល នៅចំណុចកើតហេតុខាងលើ ទាំងសភាពបុរសរូបនេះស្លេកស្លាំងដូចជាសា.កស.ពអ៊ីចឹង ដោយមិនដកដង្ហើមនោះទេ គឺដេកស្តូកនៅលើផ្លូវ ថែមទាំងគ្មានសម្លៀកបំពាក់គ្រប់គ្រាន់ទៀត គឺមានតែខោខ្លីពណ៌សតែប៉ុណ្ណោះ បន្ទាប់មកក៏ត្រូវបានបុរសចិន២នាក់ទៀត ជួយសែងបុរសរងគ្រោះរហូតដល់មុខអគារ THE PEAK ទើបទម្លាក់ចុះ»។


ប្រភពដដែលបន្តថា «ភ្លាមៗនោះ គេក៏ឃើញមាននារីចិនម្នាក់ទៀត រត់មកឱប ព្រមទាំងជួយសម្រួលផ្លូវដង្ហើម និងស្រែកយំយ៉ាងខ្លាំងផងដែរ»។
អ្នកឃើញហេតុការណ៍បន្តថា «បុរសរងគ្រោះនេះ គឺមិនដកដង្ហើមនោះទេ គេសង្ស័យថា គាត់ស្លាប់តាំងពីត្រូវរថយន្ត១គ្រឿងដឹកមកទម្លាក់ចោលម្ល៉េះ តែមិនដឹងថា តើស្លា.ប់ដោយសារមូលហេតុអ្វីនោះទេ?»។
ពាក់ព័ន្ធករណីនេះ បន្ទាប់ពីមានការភ្ញាក់ផ្អើល គេក៏ឃើញកម្លាំងអាវុធហត្ថខណ្ឌចំការមន កំពុងប្រចាំការក្បែរនោះ បានជួយទាក់ទងរករថយន្តសាម៉ុយ លុះពេលរថយន្តមកដល់បានប្រាប់ថា «ជនរងគ្រោះស្លាប់ហើយ» ។ សមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកទីតាំងផ្ទាល់ ព្រមទាំងធ្វើការហ៊ុមព័ទ្ធខ្សែប្រតិបត្តិការ ដោយមិនអោយអ្នកគ្មានភារកិច្ចចូលទីតាំងកើតហេតុនេះឡើយ។
សមត្ថកិច្ចជំនាញ ដើម្បីចុះមកពិនិត្យស.ពជនរងគ្រោះ ដើម្បីស្វែងរកមូលហេតុនៃការស្លាប់ឱ្យពិតប្រាកដ ដោយមិនប្រគល់ជូនសាច់ញាតិសពឡើយ។ សមត្ថកិច្ចក៏នាំខ្លួនបុរសចិនម្នាក់ទៀត ដែលបានសែងសពជនរងគ្រោះនោះមកដល់ខាងមុខអគារនេះ រួចនាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធីនៃច្បាប់៕

អត្ថបទដែលជាប់ទាក់ទង