Banner KNP Detail Top

ហ៊ានណាស់ ហ៊ានអ្វីងាប់ហ្នឹង ដោយមានជំនឿ និងអះអាងខ្លួនថា ខ្លួនមានអណ្តាតពាំព្រីង ហើយបុរសរូបនេះយល់ថា

ហ៊ានណាស់ ហ៊ានអ្វីងាប់ហ្នឹង ដោយមានជំនឿ និងអះអាងខ្លួនថា ខ្លួនមានអណ្តាតពាំព្រីង ហើយបុរសរូបនេះយល់ថា អ្នកដែលមានអណ្តាតបែបនេះ ឬសត្វសុនខមានអណ្តាតពាំព្រីង ពស់ចឹង ឬខាំមិនស្លាប់នោះទេ

ភ្នំពេញ ៖ ប៉ុន្តែផ្ទុយទៅវិញ បុរសម្នាក់បានស្លាប់ដោយសារតែពស់ចឹក ព្រោះតែយល់ថា «ខ្លួនពស់ចឹកមិនស្លា.ប់ ហើយហ៊ានលេងជាមួយសត្វពស់» ប៉ុន្តែចុងក្រោយ បែរជាស្លាប់ដោយសារសត្វពស់គួរអោយអាសូរទៅវិញ។
តាមប្រភពពីវេជ្ជបណ្ឌិតកម្ពុជា បានធ្វើការលើកឡើងបែបនេះថា «អបិយជំនឿនាំអោយវិនាសខ្លួន បុរសម្នាក់បានចាប់ពស់ស្រកាចាស់មកលេង បើទោះបីជាត្រូវពស់នោះខាំប៉ុន្មានចង្កូមរួចហើយក៏ដោយ ព្រោះគាត់អះអាងថា ខ្លួនមានអណ្តាតពាំព្រីង»។


មុនពេលត្រូវពស់ខាំ បុរសដែលមានអណ្តាតពាំព្រីងនោះ បានចាប់ពស់នឹងដៃម្ខាង រួចមាត់បឺតមុខរបួសដៃម្ខាងទៀតដែលត្រូវពស់ចឹក។ លុះពេលសាច់ញាតិសួរនាំថា «ម៉េចក៏ចាប់ពស់អញ្ចឹង?» គាត់ឆ្លើយថា «អត់អីទេ ខ្ញុំមានអណ្តាតពាំព្រីង»។
គួរក្រើនរំលឹកផងដែរថា ទោះបីជាពស់អ្វីក៏ដោយ គួរតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ កុំចេះតែហ៊ាន ដោយការចាប់ ឬយល់ថា ខ្លួនឯងជាគ្រូពស់នោះ ព្រោះអាចនាំឱ្យវិនា.សដល់ខ្លួនឯងតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ហើយនៅពេលមានពស់ចឹក ឬខាំ តើយើងគួរសង្គ្រោះបឋមបែបណានោះ?
ជាការពិតណាស់ វិធីសង្គ្រោះបឋមនៅពេលមានពស់ចឹក ឬខាំ នោះ ៖
ទី១- ត្រូវដាក់ជនរងគ្រោះដំណេកផ្ងារ និងក្បាលខ្ពស់។
ទី២- ប្រាប់គាត់កុំអោយកំរើកអវៈយវៈ និងសម្រួលអារម្មណ៍។
ទី៣- រុំបង់យឺត (ពីរជាន់) និងអបអោយមានលំនឹង។
ទី៤- រក្សាកន្លែងរបួស ទាបជាងកម្រិតបេះដូង។
ទី៥- បញ្ជូនជនរងគ្រោះទៅមន្ទើរពេទ្យ។
លើសពីនេះ ចំពោះសកម្មភាពដែលពុំគួរធ្វើវិញ មានដូចជា ៖
ទី១- បឺតឈា.មត្រង់កន្លែងពស់។
ទី២- កាត់របួស បង្ហូរឈា.ម។
ទី៣- ចងខ្សែការ៉ូ ឃាត់ឈា.ម។
ទី៤- ស្អំទឹកកក នៅកន្លែងខាំ។


ចំពោះប្រភេទពស់ ដែលបង្កគ្រោះថ្នាក់ ដូចជា ៖ ប្រភេទពស់ហនុមាន, ពស់វែកដំបូក, ពស់ក្រាយ ស.ខ្មៅ ឬពស់ក្រោយជាដើមនោះ។ ក្រៅពីនេះ ក៏មានពស់ស្រកាចាស់ ដែលបានចឹកបុរសខាងលើ បណ្ដាលឱ្យស្លា.ប់ផងដែរ, ពស់វែកក្របី, ពស់វែករនាម និងពស់ពព្លាក់ជាដើម។ គួររលឹកទៀតថា អបិយជំនឿខ្វះការរិះគិត គឺនាំអោយអន្តរាយដល់ខ្លួនឯង ដូច្នេះកុំចេះតែហ៊ាន៕

អត្ថបទដែលជាប់ទាក់ទង