បុរសជាជាងភ្លេីងម្នាក់ ត្រូវបានគេប្រទះឃេីញដេកស្លាប់ ក្នុងរោងកម្មករស្នាក់នៅ សង្ស័យខ្យល់គ
បុរសជាជាងភ្លេីងម្នាក់ ត្រូវបានគេប្រទះឃេីញដេកស្លាប់ ក្នុងរោងកម្មករស្នាក់នៅ សង្ស័យខ្យល់គ
ភ្នំពេញ៖ កាលពី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បុរសជាជាងភ្លេីងម្នាក់ត្រូវបានគេប្រទះឃេីញដេកស្លាប់ក្នុងរោងកម្មករស្នាក់នៅសង្ស័យខ្យល់គ នៅក្នុងរោងកម្មករមួយកន្លែង ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
សពជនរងគ្រោះឈ្មោះគឹម ស្រៀង ភេទប្រុសអាយុជាង៣០ឆ្នាំ មុខរបរជាងភ្លេីង ស្នាក់នៅកន្លែងកេីតហេតុខាងលេី។
មុនពេលកេីតហេតុអ្នករួមការងារជាមួយគ្នាឆ្ងល់មិនឃេីញទៅធ្វេីការក៏ចូលទៅហៅស្រាប់តែឃេីញដេកស្លាប់បាត់ទៅហេីយទេីបរាយការណ៍ទៅអាជ្ញាធមូលដ្ឋានចុះមកពិនិត្យជាក់ស្តែង។
បេីតាមប្រភពព័ត៌មានអ្នកនៅជិតខាងបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១៦ ខែមករាឆ្នាំ២០២៣ ជនរងគ្រោះបានអង្គុយហូបស្រាបៀរជាមួយអ្នកជិតខាងរួចក៏ចូលទៅសម្រានបាត់ទៅលុះព្រឹកឡេីងក៏ប្រទះឃេីញដេកស្លាប់តែម្តង។ ក្រោយពីកោសល្យវិច័យ្ចរួចសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕