Banner KNP Detail Top

រយៈពេល១ឆ្នាំ ក្នុងឆ្នាំ២០២៣ ភ្ញៀវជាតិនិងអន្តរជាតិចូលនិងចេញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត

រយៈពេល១ឆ្នាំ ក្នុងឆ្នាំ២០២៣ ភ្ញៀវជាតិនិងអន្តរជាតិចូលនិងចេញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានជាង៧លានាក់នៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ លោក វ៉ាន់ ដារ៉ាន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា រយៈពេល១ឆ្នាំ ក្នុងឆ្នាំ២០២៣ មានភ្ញៀវជាតិនិងអន្តរជាតិដែលចូលនិងចេញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យឈមខេត្តស្រៈកែវប្រទេសថៃមានចំនួន៧,១៩២,៤៧០នាក់ និងស្រី៣.៥០៤.៩០៤នាក់ និងភ្ញៀវបរទេសមានចំនួន៤.៨០៧.៦៩២នាក់ ស្រី២.២៨៨.២៨២នាក់។ ក្នុងចំណោមភ្ញៀវដែលចូលនិងចេញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតចំនួន៧.១៩២.៤៧០នាក់ ក្នុងនោះមានភ្ញៀវដែលចូលមកកម្ពុជាមានចំនួន៣.៥៧៦.៣៥៤នាក់ ស្រី១.៧៦៦.៥១៤នាក់ ភ្ញៀវបរទេសចំនួន២.៤០០.៩៨៧នាក់ ស្រី១.១៦៤.៦២៦នាក់ ភ្ញៀវដែលចេញមានចំនួន៣.៦១៦.១១៦នាក់ ស្រី១.៧៣៨.៣៩០នាក់ ភ្ញៀវបរទេសចំនួន២.៤០៦.៧០៥នាក់ ស្រី១.១២៣.៦៥៦នាក់។


លោក វ៉ាន់ ដារ៉ាន់ បានបញ្ជាក់ថា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺជាច្រកសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិចេញ-ចូលកម្ពុជា-ថៃ ដែលត្រូវបានរៀបចំសណ្តាប់ធ្នាប់និងការពារសន្តិសុខជូនភ្ញៀវជាតិនិងអន្តរជាតិនិងច្រកទ្វារអន្តរជាតិស្ទឹងបត់គឺជាច្រកសម្រាប់រថយន្តដឹកទំនិញចេញ-ចូលកម្ពុជា-ថៃ៕

អត្ថបទដែលជាប់ទាក់ទង