Banner KNP Detail Top

បុរសម្នាក់ ដើររើសអេតចាយ ហើយចូលផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ

បុរសម្នាក់ ដើររើសអេតចាយ ហើយចូលផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ក៏ត្រូវបានគេស្រែកថា ចោរៗ ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច

ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ នៅចំណុចបុរីសឡា ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
អ្នករើសអេតចាយត្រូវឃាត់ខ្លួននេះមានឈ្មោះ ឈិន សារឿន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ ។
នៅមុនពេលកើតហេតុ ពួកគាត់កំពុងតែហូបស្រាបៀរនៅខាងមុខផ្ទះ បន្ទាប់មកស្រាប់តែឃើញបុរសជាជនសង្ស័យម្នាក់ដើររើសអេតចាយទាំងយប់ រួចក៏មកសុំសំបកកំប៉ុង ពួកគាត់ក៏បានអោយទៅ។ ខណៈពេលបុរសជាជនសង្ស័យរូបនោះ កំពុងតែរើសសំបកកំប៉ុងសុខៗ ក៏ស្រាប់តែឃើញបុរសរូបនោះចូលទៅក្នុងផ្ទះ រួចទៅសុំក្រដាសជូតមាត់ទៀត។ ចំណែកបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុ និងម្ចាស់ផ្ទះ ដោយមានការសង្ស័យ ក៏បានស្រែកថា ចោរៗ ធ្វើឱ្យបុរសជាអ្នករើសអេតចាយរូបនោះរត់គេចខ្លួនតែម្ដង»។


ពលរដ្ឋបានបញ្ជាក់ទៀតថា ភ្លាមៗនោះ បងប្អូនប្រជាពលរដ្ឋក៏នាំគ្នាដេញតាម ចំណែកបុរសរើសអេតចាយជាជនសង្ស័យរូបនោះ ក៏បានយកបន្ទះក្តារមករកវាយបងប្អូនប្រជាពលរដ្ឋ ប៉ុន្តែត្រូវបងប្អូនប្រជាពលរដ្ឋនាំគ្នាឃាត់ជាប់ រួចវាយ២ដៃទៅ៣ដៃ បណ្ដាលឱ្យរងរងរបួសតែម្ដង បន្ទាប់មកក៏ប្តឹងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្លាមៗផងដែរ»។
ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍បាននាំខ្លួនជនសង្ស័យខាងលើ យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលសង្កាត់អូរបែកក្អម ដើម្បីចាត់ការតាមនីតិវិធីបន្ត៕

 

អត្ថបទដែលជាប់ទាក់ទង