Banner KNP Detail Top

ឃាត់ខ្លួនប្រធានក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកមួយរបស់វៀតណាម នឹងគូស្នេហ៍ ពីបទបើកបម្រើសេវាផ្លូវភេទជូនឲ្យភ្ញៀវ

ឃាត់ខ្លួនប្រធានក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកមួយរបស់វៀតណាម នឹងគូស្នេហ៍ ពីបទបើកបម្រើសេវាផ្លូវភេទជូនឲ្យភ្ញៀវ តម្លៃរហូតដល់រាប់ពាន់ដុល្លារអាមេរិក ក្នុងមួយលើក

ទីក្រុងហូជីមិញ ៖ ប្រធានក្រុមហ៊ុន លោក Nguyen Tran Cao Nguyen អាយុ៤១ឆ្នាំ និងគូស្នេហ៍ គឺនាង Nguyen Thi Ly អាយុ៤១ឆ្នាំ រួមនិងនាង Huynh Le Bao Yen អាយុ២៩ឆ្នាំ ជាអ្នកគ្រប់គ្រងម្នាក់ទៀត ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីស៊ើបអង្កេត ពីបទលាក់ទុក និងជួញដូរផ្លូវភេទ ។
ក្រុមនេះ បានជ្រើសរើសនារីបម្រើការសេវាផ្លូវភេទ និងបុគ្គលិក មកពីភោជនីយដ្ឋាន និងហាងខារ៉ាអូខេមួយចំនួន ដើម្បីបម្រើសេវាផ្លូវភេទជូនដល់ភ្ញៀវ នៅក្នុងផ្ទះល្វែងដ៏ប្រណីតមួយកន្លែង ក្នុងទីក្រុងហូជីមិញ ។ សមត្ថកិច្ច ឆ្មក់ចុះពិនិត្យក្នុងផ្ទះល្វែងមួយកន្លែង ដែលសមត្ថកិច្ច រកឃើញមនុស្សប្រុសស្រី ចំនួន០៤គូ កំពុងធ្វើសកម្មភាពបម្រើសេវាផ្លូវភេទ នៅទីនោះ ។


បន្ទាប់ពីបិទភោជនីយដ្ឋានមួយនៅផ្លូវ Nguyen Cong Tru ក្នុងខណ្ឌទី១ នាង Ly បានសហការជាមួយគូស្នេហ៍របស់នាង គឺលោក Nguyen ដើម្បីបើកដំណើរការសេវាផ្លូវភេទ ។ ពួកគេស្វែងរកស្ត្រីវ័យក្មេងៗ ស្អាតៗ និងអតិថិជនជាបុរសអ្នកមាន។ ដោយបម្រើសេវាផ្លូវភេទម្ដងៗ អាចចំណាយរហូតដល់រាប់រយលានដុងវៀតណាម (១០លានដុង ស្មើ ៤១២ដុល្លារអាមេរិក) ។
ប៉ូលិសវៀតណាម បាននិងកំពុងបើកការស៊ើបអង្កេតជាបន្ត ។ ខណៈគូស្នេហ៍ទាំង២នាក់ ត្រូវបានចោទប្រកាន់ថា បានរៀបចំដំណើរកម្សាន្តដោយបង្កប់សេវាផ្លូវភេទ សម្រាប់អ្នកមាន និងតារាល្បីជាច្រើន នៅទីក្រុងហាណូយ ហូជីមិញ ខេត្តក្វាងណាម ខេត្តក្វាងង៉ៃ ខេត្តដុងណៃ និងខេត្តអានយ៉ាង ៕

អត្ថបទដែលជាប់ទាក់ទង