Banner KNP Detail Top

ផ្ទុះធ្លាយហ្គាសឆាបឆេះ ផ្នែកចង្ក្រានបាយ បណ្តាលអោយរងរបួសបុរសម្នាក់

ផ្ទុះធ្លាយហ្គាសឆាបឆេះ ផ្នែកចង្ក្រានបាយ បណ្តាលអោយរងរបួសបុរសម្នាក់

ភ្នំពេញ ៖ កាលពី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ភោជនីយដ្ឋានយីហោ ឡុងកី ត្រូវបានអគ្គិភ័យឆាបឆេះផ្នែកចង្ក្រានបាយ បណ្តាលអោយរងរបួសបុរសម្នាក់ ខណៈពេល ដែលផ្ទុះធ្លាយហ្គាសឆាបឆេះ ដែលករណីនេះបង្កអោយមានការភ្ញាក់ផ្អើល ទីតាំងភោជនីយដ្ឋានដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ២៨៩ នៅទល់មុខសាលាបឋមសិក្សាទួលគោក ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុ គេឃើញភ្លើង បានឆាបឆេះនៅចង្ក្រានបាយនៃភោជនីយដ្ឋានផ្សែងហុយទ្រលោម បង្កមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បុគ្គលិកចុងភៅបាននាំគ្នាជួយបាញ់ពន្លត់ តែពុំអាចទប់ស្កាត់បាន។
មូលហេតុដែលកើតមានអគ្គិភ័យនេះ បណ្តាលមកពីធ្លាយទុយោហ្គាស។នៅពេលដែលចុងភៅបើកហ្គាសចម្អិនអាហារ ក៏បានឆាបឆេះតែម្តង។
ហេតុការណ៍នេះ បណ្តាលអោយបុរសម្នាក់រងរបួសរលាកលើខ្លួនប្រាណ។ ចំណែលភ្លាមៗនោះក្រុមសន្តិសុខ ក៏បានយកបំពង់ជាច្រើនគ្រឿងជួយបាញ់ពន្លត់ តែពុំអាចទប់ស្កាត់បានក៏រាយការណ៍ទៅសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងទៅអន្តរាគមន៍ហើយភ្លើងបានរលត់ទៅវិញ ៕

អត្ថបទដែលជាប់ទាក់ទង