Banner KNP Detail Top

ទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញមួយកន្លែង បើកដំណើរការយ៉ាងរលូន

ទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញមួយកន្លែង បើកដំណើរការយ៉ាងរលូន សង្ស័យជាឆ្នាំងបាយ របស់សមត្ថកិច្ចខណ្ឌដូនពេញ”


ភ្នំពេញ ÷ទីតាំងល្បែងសុីសង មួយកន្លែង បើកទទួលភ្ញៀវចូលលេងយ៉ាងគគ្រឺក គគ្រេង ហាក់មិនខ្លាចញញើតនិងសមត្ថកិច្ចទាល់តែសោះ ទីតាំងល្បែងសុីសងតាមប្រព័ន្ធអនឡាញ នេះ ស្ថិតនៅតាមបណ្ដោយផ្លូវ១សុធារស ក្នុងមូលដ្ឋានសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ពលរដ្ឋបានស្នើរអោយសារព័ត៌មាន ជួយធ្វើការផ្សព្វផ្សាយ និងសំណូមពរដល់លោក ឧត្តមសេនីយ៍ឯក ជួន ណារិន ស្នងការនគរបាលរាជធានីពេញ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ និងលោក ទៀង ចន័សា អធិការខណ្ឌដូនពេញ ជួយចុះពិនិត្យទីតាំងនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗទៀត។

សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសង និងកន្លែងចែកចាយនូវប្រភេទថ្នាំដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
សម្តេចតេជោ បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក/ក្រុង/ខេត្ត, ណាមិនហ៊ានក្នុងការទប់ស្កាត់ និងមិនបង្ក្រាបទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ! អាជ្ញាធរនិងសមត្ថកិច្ច ទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។
យោងតាមច្បាប់ ជំពូកទី ៣ ទោសប្បញ្ញត្តិ: មាត្រា ៥ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ ចាប់ពី ប្រាំលារៀល(៥.០០០០០០៛)ដល់ ម្ភៃ លានរៀល(២០.០០០០០០៛) និងដាក់គុកពីមួយឆ្នាំ ដល់ ៥ ឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង ។
ករណីពុំរាងចាល ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ ដាក់គុកនេះជាអតិបរិមា ។
ពាក់ព័ន្ធនឹងការចុះផ្សាយនេះ សារព័ត៌មានធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕

អត្ថបទដែលជាប់ទាក់ទង