Banner KNP Detail Top

ល្បីស្រាបៀរកម្ពុជា ! រៀបយុទ្ធសាស្រ្តទីផ្សារខ្លាំងមែន …

ល្បីស្រាបៀរកម្ពុជា ! រៀបយុទ្ធសាស្រ្តទីផ្សារខ្លាំងមែន … ឱ ! យុវជន យុវតី របស់ពលរដ្ឋខ្ញុំ ? សូមមេត្តារក្សាធនធានមនុស្សផង


ភ្នំពេញ ៖ ល្បីស្រាបៀរកម្ពុជា! រៀបយុទ្ធសាស្រ្តទីផ្សារខ្លាំងមែន … ឱ ! យុវជន យុវតី របស់ពលរដ្ឋខ្ញុំ ? សូមមេត្តារក្សាធនធានមនុស្សផង ។ ចប់ហើយ តើអោយខ្ញុំរំពឹងអ្វីទៀត? លោក ផន ផល្លា ឡាយទាំងហូរទឹកភ្នែក ផ្ញើជូនអ្នកដឹកនាំកម្មវិធីមួយនេះ ចេញមុខមកភ្លាមៗ ក្រោយឃើញប្អូនៗ យុវជនកូនខ្មែរ ឡើងឆាកឈរផឹកស្រាបៀរ ជល់គ្នាយ៉ាងមានក្តីសុខ ដោយមិនដឹងថា ជះឥទ្ធិពលអ្វីខ្លះដល់សង្គម ក្មេងជាក្រដាសស បើយើងគូរអោយខូចគឺខូច-ហើយ ។
1.ពង្វក់សាហាវពង្វក់គ្រប់ទម្រង់ពង្វក់គ្រប់កន្លែង ពង្វក់គ្រប់វ័យ ខ្ញុំមើលទៅដូចជាជ្រុលពេកហើយ
ហៅក្មេងៗមកផឹកសា្រដាក់ទូរទស្សន៍បែបនេះ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ប្រទេសដែលខ្លាំង ដំបូងគេអភិវឌ្ឍន៍ខួរក្បាលពលរដ្ឋជាមុន ហើយពលរដ្ឋខ្លាំង ត្រូវតែជាពលរដ្ឋមានវិន័យ និងចំណេះដឹង។ ចុះបើក្នុងសង្គម ត្រូវគេពង្វក់ខួរក្បាលពលរដ្ឋ នោះប្រទេសទៅក៏នឹងទៅតាមនោះ។
បើតារា អ្នកមានឥទ្ធិពល ចេះឈឺឆ្អាលបញ្ហាសង្គមដូចបងផល្លា Phalla Phorn និងបងភាវី Sruong Pheavy សង្គមមួយនេះ ប្រហែលជាល្អប្រសើរ និងមានជនគំរូច្រើន ៕

អត្ថបទដែលជាប់ទាក់ទង