Banner KNP Detail Top

ប្រពន្ធដើមបានឈ្លោះជាមួយប្រពន្ធចុង រហូតវាយតប់គ្នា

ប្រពន្ធដើមបានឈ្លោះជាមួយប្រពន្ធចុង រហូតវាយតប់គ្នា លុះពេលប្តីឃាត់មិនស្តាប់ ខឹងក៏បានប្រើអំពើហិង្សាវាយប្រពន្ធចុង បណ្ដាលឱ្យរងរបួសភ្នែកម្ខាង

ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិស្លែងលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រពន្ធដើម បានរៀបរាប់ប្រាប់ឱ្យដឹងថា «គាត់បានរៀបអាពាហ៍ពិពាហ៍ជិត១០ឆ្នាំមកហើយ មានកូនប្រុសនិងស្រីចំនួន២នាក់ ។ ដោយឡែកប្រពន្ធចុងវិញ មានទំនាក់ទំនងគ្នាជិត៣ឆ្នាំមកហើយដែរ»។
ប្រពន្ធដើម បានរៀបរាប់ប្រាប់បន្តថា «ខណៈពេលប្តីគាត់កំពុងតែរស់នៅជាមួយគាត់ ស្ត្រីជាប្រពន្ធចុង បានតេទូរស័ព្ទជាញឹកញាប់ ដោយមិនឱ្យគាត់មានសេចក្ដីសុខជាមួយក្រុមគ្រួសារឡើយ សូម្បីតែម៉ូតូកង់បីឥណ្ឌា ក៏ស្ត្រីជាប្រពន្ធចុងដាក់ជីភីអេស (GPS) ដែរ ដោយចង់ដឹងថា តើប្តីគាត់នៅទីណា0x017d7»។


ប្រពន្ធចុង ក៏បាននិយាយប្រាប់ឱ្យដឹងដែរថា «ប្រពន្ធដើមចោទប្រកាន់ថា គាត់យកប្តីគេ បើប្តីរបស់ប្រពន្ធដើមទៅរកគាត់នឹង អោយគាត់ធ្វើម៉េច។ មុនពេលកើតហេតុ បុរសជាប្តីខាងលើ ក៏បានវា.យគាត់បណ្ដាលឱ្យរងរបួសភ្នែកដែរ មិនត្រឹមប៉ុណ្ណោះ កាលពីមុន បុរសជាប្ដីក៏ធ្លាប់ប្រើអំពើហិ.ង្សាដាក់គាត់ផងដែរ តែគាត់មិនបានប្តឹងផង»។
ប្រជាពលរដ្ឋ បានលួចប្រាប់ឱ្យដឹងថា បុរសនេះ មិនត្រឹមតែប្រពន្ធ២នោះទេ គឺមានស្រីច្រើនណាស់ តែមិនដឹងថា តើមានប៉ុន្មាននាក់នោះទេ?។
ក្រោយពេលកើតហេតុ ប្រពន្ធចុងក៏បានត្រឡប់ទៅផ្ទះវិញ ដើម្បីរង់ចាំការដោះស្រាយគ្នានៅថ្ងៃក្រោយបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង