Banner KNP Detail Top

រថយន្តក្រុងដឹកកីឡាករបាល់ទាត់មួយគ្រឿង ត្រូវបានបុរសជាអ្នកដឹកអីវ៉ាន់អនឡាញម្នាក់

រថយន្តក្រុងដឹកកីឡាករបាល់ទាត់មួយគ្រឿង ត្រូវបានបុរសជាអ្នកដឹកអីវ៉ាន់អនឡាញម្នាក់ ចោទប្រកាន់ថា កីឡាករម្នាក់យកច្រវាក់វាយខ្លួន បណ្តាលឲ្យរងរបួសបែកក្បាល

ភ្នំពេញ ៖ កាលពីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅចំណុចដីឡូតិ៍ចតរថយន្ត មួយកន្លែង ទល់មុខស្ថានទូតចិន ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ ពួកគាត់មានគ្នាចំនួន៤នាក់ ទើបតែបើកប្រាក់ខែថ្មីៗ ហើយពួកគាត់ក៏នាំគ្នាទៅផឹកស៊ីនៅផ្លូវបេតុងច្រកចូលដីឡូតិ៍ កន្លែងចតរថយន្តក្រុងដឹកក្រុមកីឡាករបាល់ទាត់។ ខណៈពេលកំពុងតែផឹកស៊ីនោះ ក៏មានរថយន្តក្រុងដឹកកីឡាករក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង មកដល់ ប៉ុន្តែដោយសារស្ទះ រថយន្តក្រុងដឹកកីឡាករបាល់ទាត់ចូលមិនរួច ក៏បានឱ្យអ្នកផឹកស៊ីចេញ។
បុរសអ្នកដឹកអនឡាញបន្តថា ខណៈពេលពួកគាត់កំពុងតែរើអីវ៉ាន់ និងម៉ូតូចេញ ក៏ស្រាប់តែមានបុរសម្នាក់ពាក់អាវក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានយកច្រវាក់មកវាយរូបគាត់៣ច្រវាក់ បណ្តាលឲ្យបែកក្បាល។ បន្ទាប់មកបក្សពួកចំនួន៣នាក់ទៀត បម្រុងមកជួយពួកគាត់ (ជនរងគ្រោះ) តែត្រូវបក្សពួកក្រុមក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នាំគ្នាមកចាប់ឃាត់ជាប់ ចំណែកជនបង្ករូបនោះក៏បានឡើងទៅលើរថយន្តម៉ាស្តារមួយគ្រឿង គេចខ្លួនបាត់ទៅ។


ប្រភពព័ត៌មានពីបានបញ្ជាក់ប្រាប់ឱ្យដឹងថា ខណៈពេលជនបង្កត្រូវបានរថយន្តម៉ាស្តាដឹកជនបង្ករត់គេចខ្លួនបាត់ ជនរងគ្រោះ និងមិត្តភក្តិរបស់ជនរងគ្រោះក៏បាននាំគ្នាឡាំប៉ា ហើយបានចោទប្រកាន់ថា ក្រុមកីឡាករបាល់ទាត់ព្រះខ័នរាជស្វាយរៀង គឺជាអ្នកវាយ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចអាវុធហត្ថខណ្ឌបឹងកេងកង មកជួយអន្តរាគមន៍ភ្លាមៗតែម្ដង ។
អ្នកបើករថយន្តក្រុងដឹកកីឡាករបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក៏បាននិយាយប្រាប់ដែរថា អ្នកដែលវាយជនរងគ្រោះ គឺមិនមែនជាក្រុមកីឡាករបាល់ទាត់ព្រះខ័នរាជស្វាយរៀងនោះឡើយ សង្ស័យគឺជាហ្វេនកីឡាករបាល់ទាត់ព្រះខ័នរាជស្វាយរៀង គ្រាន់តែពាក់អាវក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងតែប៉ុណ្ណោះ បើក្រុមកីឡាករបាល់ទាត់ព្រះខ័នរាជវិញ គាត់សុខចិត្តដាក់ជីវិតផងដែរ។
ជនរងគ្រោះ និងមិត្តភក្តិ បានអះអាងថា គឺជាក្រុមកីឡាករ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងខាងលើ ដែលជាអ្នកវាយរូបគាត់ បណ្តាលឲ្យរងរបួសបែ.កក្បាល។
តំណាងខាងរថយន្តក្រុង និងក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានមកសម្របសម្រួលចង់បញ្ចប់រឿងភ្លាមៗចំនួន២០០ដុល្លារ ប៉ុន្តែជនរងគ្រោះប្រាប់ថា «បើសងចំនួន២០០ដុល្លារ គឺគាត់មិនព្រមនោះទេ ហើយរូបគាត់នឹងទៅដាក់ពាក្យបណ្ដឹងនៅអាវុធហត្ថខណ្ឌបឹងកេងកង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង