Banner KNP Detail Top

ជម្លោះព្រំដីបង្កជាហិង្សា ដោយបុរសម្នាក់ បានវាយបុរសម្នាក់ទៀត

ជម្លោះព្រំដីបង្កជាហិង្សា ដោយបុរសម្នាក់ បានវាយបុរសម្នាក់ទៀត បណ្តាលឱ្យបែកខ្ទង់ច្រមុះ

ខេត្តមណ្ឌលគិរី ៖ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចដីចំការខាងក្រោយផ្ទះមួយកន្លែង ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ជនសង្ស័យឈ្មោះស្រេន ស្រ៊ន់ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌគិរី ចំណែកជនរងគ្រោះឈ្មោះ ម៉ាន់ អ៊ីត ភេទប្រុស អាយុ៥៧ឆ្នាំ ជាខ្មែរអ៊ិស្លាម មុខរបរកសិករ មានទីលំនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
បំភ្លីរបសេ់ឈ្មោះ វុធ សុវណ្ណតារា ហៅ អូន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ បើកបរ និងឈ្មោះ ផា សុខឃាង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បើកបរ បានបំភ្លឺប្រហាក់ប្រហែលគ្នាថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៨ព្រឹក នៅចំណុចចំការរបស់ឈ្មោះម៉ាន់ អ៊ីត ពួកគាត់ជាអ្នកបើកគ្រឿងចក្រអាអ៊ិច ដោយថៅកែរបស់ពួកគាត់ឈ្មោះ រិទ្ធ បានបញ្ជាពួកគាត់អោយទៅកាយព្រំដីធ្វើផ្លូវឆ្លងទៅដីម្ខាងទៀត ។ ពេលពួកគាត់កំពុងធ្វើផ្លូវ ស្រាប់តែមានបុរសម្នាក់ឈ្មោះ ស្រេង ស្រ៊ន់ មកនិយាយថា សូមផ្អាកគ្រឿងចក្រសិន ព្រោះកាយចូលដីរបស់គាត់ហើយ ។ ពេលនោះឈ្មោះម៉ាន់ អ៊ីត បានតបថា ដីរបស់គាត់មានប្លង់ ធ្វើទៅ ។ ពេលនោះពួកគេទាំង២នាក់បានប្រកែកគ្នាទៅវិញទៅមកពាក់ព័ន្ធរឿងព្រំដី ។


ប្រភពដដែលបានបន្តថា ភ្លាមនោះឈ្មោះ ម៉ាន់ អ៊ីត បាននិយាយថា «ហ្អែងយកញញួរឱ្យអញ» ។ គ្រាន់តែឈ្មោះ ម៉ាន់ អ៊ីត និយាយបានត្រឹមនេះ ស្រាប់តែឈ្មោះ ស្រេង ស្រ៊ន់ ក៏ស្ទុះទៅចាប់គ្រៀកករ ឈ្មោះ ម៉ាន អ៊ីត ជាប់ ។ ពេលនោះឈ្មោះម៉ាន អ៊ីត ក៏បានខាំដៃឈ្មោះ ស្រេង ស្រ៊ន់ ភ្លាមៗនោះឈ្មោះស្រេង ស្រ៊ន់ បានវាយដោយដៃទៅលើឈ្មោះ ម៉ាន់ អ៊ីត បណ្តាលអោយបែ.កឈា.មត្រង់ចំណុចខ្ទង់ច្រមុះ។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រើអំពើហិ.ង្សាទៅលើជនរងគ្រោះប្រាកដមែន។ ជនសង្ស័យត្រូវបានឃាត់ខ្លួនដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង