Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ២នាក់ ជាប់ចោទពីបទលួចធុងបាស់

ឃាត់ខ្លួនជនសង្ស័យ២នាក់ ជាប់ចោទពីបទលួចធុងបាស់


ខេត្តតាកែវ : អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ជាប់ចោទពីបទលួច នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិត្បែងទទឹង ឃុំតាភេម ស្រុកត្រាំកក់ ។ ជនសង្ស័យឈ្មោះ ១- ឌី សំណាង ភេទប្រុស អាយុ ២១ឆ្នាំ ២.ឈ្មោះ ផុន សារ៉ាត់ ភេទប្រុស អាយុ ១៩ឆ្នាំ ៣.ឈ្មោះ កែម ឧត្ដម ភេទប្រុស អាយុ ២០ឆ្នាំ ពួកនេះបានធ្វេីសកម្មភាពចូលទៅក្នុងផ្ទះរបស់ឈ្មោះ សុន សុជា ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិត្បែងទទឹង ឃុំតាភេម ស្រុកត្រាំកក់ បម្រុងនឹងលួចធុងបាស់ ប៉ុន្តែត្រូវបានម្ចាស់ផ្ទះមកទាន់ចាប់ប្រគល់អោយសមត្ថកិច្ច និងម្នាក់ទៀតឈ្មោះ កែម ឧត្ដម បានរត់គេចខ្លួនបាត់ ។


ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ កំពុងសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង