Banner KNP Detail Top

បែកធ្លាយរឿងមិនប្រក្រតី ប្រធានអង្គភាពលទ្ធកម្មខេត្តកំពង់ចាម ឃុបឃិតគ្នាជាមួយក្រុមហ៊ុនដេញថ្លៃ

បែកធ្លាយរឿងមិនប្រក្រតី ប្រធានអង្គភាពលទ្ធកម្មខេត្តកំពង់ចាម ឃុបឃិតគ្នាជាមួយក្រុមហ៊ុនដេញថ្លៃ

កំពង់ចាម ៖ មានការលើកឡើងថា ប្រធានអង្គភាពលទ្ធកម្មខេត្តកំពង់ចាម បានឃុបឃិតគ្នា ជាមួយក្រុមហ៊ុនមួយដេញថ្លៃយកបានស្ទើគ្រប់គម្រោងក្នុងតម្លៃខ្ពស់កប់ និងយកផលចែកគ្នា លុយរាប់រយលានរៀល។
យោងតាមសេចក្ដីរាយការណ៏ ពីខេត្តកំពង់ចាម មកបានបង្ហើបថា ដោយមានការឃុបឃិតជាមួយលោក នន សុខនី ប្រធានអង្គភាពលទ្ធកម្មរដ្ឋបាល ខេត្តកំពង់ចាម និងមេលទ្ធកម្មខេត្តម្នាក់ទៀត រួមនិងម្ចាស់ក្រុមហ៊ុន Nay Bo Pov Construction នៅក្នុងរយ:ពេលច្រើនឆ្នាំមកនេះ គម្រោងរបស់រដ្ឋបាលខេត្ឋដូចជា ៖ ការសាងសង ជួសជុលសំណង់អគារ ឬផ្លូវថ្មល់ ដែលមានតម្លៃគម្រោងចាប់ពី ៣០០លានរៀល រហូតដល់រាប់ពាន់លានរៀល គឺ ត្រូវបានប្រគល់ទៅក្រុមហ៊ុនមួយនេះតាមរបៀបក្រមមេឯកសារ។
តាមសេចក្ដីរាយការណ៏រដដែលបានបន្តថា ក្រុមហ៊ុន Nay Bo Pov Construction កំពុងទទួលបានអំណាចក្នុងការទទួលការក្នុងការអនុវត្តន៏ គម្រោងយ៉ាងច្រើននៅខេត្តកំពង់ចាម រួមមាន៖ គម្រោងរបស់រដ្ឋបាលខេត្ត មន្ទីរសុខាភិបាល មន្ទីរការងារ និងមន្ទីរអង្គភាពជាច្រើនទៀតនៅខេត្តកំពង់ចាម។ ដូច្នេះម្ចាស់គម្រោង និងក្រុមហ៊ុនកំពុងកាក់កបខ្លាំង យកលុយចំណេញពីរដ្ឋ ដ៏មហាសាល តាមរបៀបឆ្ពិនភ្នែក ចែកគ្នាធ្វើសេដ្ឋីនិងមានបានដោយកម្រមានអ្នកដឹងណាស់។
ប្រភពបានបន្តថា ការដេញថ្លៃដែលគេរៀបចំឆាក់ឈុត គឺ ចុះថ្លៃមិនដល់១%ផង ហើយតម្លៃគម្រោងគេលើកឡើងខ្ពស់ស្ទើមេឃ ខុសនិងតម្លៃទីផ្សារយ៉ាងឆ្ងាយ។
ជុំវិញភាពមិនប្រក្រតីបែបនេះ សារព័ត៌មានមិនទាន់ទទួលបានការអត្ថាធិប្បាយបំភ្លឺពីលោក នន សុខនី ប្រធានអង្គភាពលទ្ធកម្មរដ្ឋបាលខេត្តកំពង់ចាម នៅឡើយទេ រហូតមកដល់ម៉ោងនេះដោយមិនមានលេខទំនាក់ទំនង៕

អត្ថបទដែលជាប់ទាក់ទង