Banner KNP Detail Top

មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ឃាត់ខ្លួនជាមួយគ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន២៣កញ្ចប់

មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ឃាត់ខ្លួនជាមួយគ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន២៣កញ្ចប់

ខេត្តកំពង់ស្ពឺ ៖ ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀននេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅក្នុងភូមិព្រៃទទឹង សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។
មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងឧដុង្គម៉ែជ័យ ឃាត់ខ្លួនជាមួយគ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន២៣កញ្ចប់ ខណៈដែលមុខសញ្ញានេះ កំពុងចរាចរណ៍គ្រឿងញៀន ហើយត្រូវបានកម្លាំងនគរបាលល្បាតប្រទះឃើញ ។

មន្ត្រីនគរបាលក្រុងឧដុង្គម៉ែជ័យ បានប្រាប់ឱ្យដឹងថា មុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់ ដែលនគរបាលឃាត់ខ្លួនបានមានឈ្មោះ ជឿន សុជាតិ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃទទឹង សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។
នៅមុនពេលឃាត់ខ្លួនមុខសញ្ញារូបនេះ គឺកម្លាំងនគរបាលល្បាតតាមគោដៅ តំបន់ស្មុគស្មាញ ក៏ប្រទះឃើញមុខសញ្ញាខាងលើកំពុងតែចរាចរណ៍គ្រឿងញៀន ហើយក៏ឃាត់ និងឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យថា ជាគ្រឿងញៀន ។
វត្ថុតាង ដកហូតបានរួមមាន ៖
-ម្សៅក្រាមពណ៌ស សង្ស័យគ្រឿងញៀន ចំនួន២៣កញ្ចប់ (ក្នុងនោះកញ្ចប់ធំ២ មធ្យម៤ និងតូច ១៧)
-ជញ្ជីងអេឡិចត្រូនិក សម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ១គ្រឿង
-ទូរសព្ទដៃ ចំនួន ២គ្រឿង
-ម៉ូតូចំនួន ១ គ្រឿង ម៉ាក CRS ពណ៍ខ្មៅ គ្មានស្លាកលេខ
-ឧបករណ៍កែច្នៃ សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ ។
ករណីនេះ កម្លាំងនគរបាលជំនាញបានកសាងសំណុំរឿង ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង