Banner KNP Detail Top

បង្ក្រាបទីតាំងចំនួន០១កន្លែង នៅចំណុចភូមិប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុក ទ្រាំង ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់

បង្ក្រាបទីតាំងចំនួន០១កន្លែង នៅចំណុចភូមិប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុក ទ្រាំង ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់


ខេត្តតាកែវ ៖ ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។

បានទទួលបញ្ជាពីលោក វរសេនីយ៍ឯក ចុល ចេក ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ទោ សុខ សង្ហា នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបទីតាំងចំនួន០១កន្លែងនៅចំណុចភូមិប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុក ទ្រាំង ខេត្តតាកែវ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់៖
១.ឈ្មោះ ណុប វី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងឈូក ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ(រក្សាទុក-ប្រើប្រាស់) និងដកហូតវត្ថុតាងនៅនឹងខ្លួនជនសង្ស័យបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់ -ម៉ូតូចំនួន០១ គ្រឿងម៉ាកLetsពាក់ស្លាកលេខភ្នំពេញ1CI-229 រួចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បី កសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង