Banner KNP Detail Top

សមត្ថកិច្ចស្រុកសង្កែ ឃាត់ខ្លួនបុរសម្នាក់ ករណីហិង្សា

សមត្ថកិច្ចស្រុកសង្កែ ឃាត់ខ្លួនបុរសម្នាក់ ករណីហិង្សាប្រេីប្រាស់កាំបិតកាប់លើបុរសម្នាក់ទៀតអោយរងរបួលធ្ងន់


ខេត្តបាត់ដំបង៖ នៅចំណុចក្រុមទី០៤ ភូមិស្ពង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីប្រើអំពើហិង្សាដោយចេតនា (ប្រេីប្រាស់កាំបិតកាប់) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យម្នាក់ ឈ្មោះ ណាប់ វិឆៃ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅក្រុមទី០៤ ភូមិស្ពង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វេីសកម្មភាពយកកាំបិតកាប់ទៅលេីជនរងគ្រោះ ឈ្មោះ ហ៉ីម ហេង ភេទប្រុស អាយុ៤១ឆ្នាំ នៅចំណុចភូមិស្ពង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវចំកំភួនដៃខាងឆ្វេង បែកហូបឈាមមួយកន្លែង និងត្រូវចំក្បាលពោះ រលាត់ស្បែកមួយកន្លែង ។
ក្រោយពេលទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញនៃអធិការដ្ឋានគរបាលស្រុកសង្កែ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់វិល ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យឈ្មោះ ណាប់ វិឆៃ មកកាន់អធិការដ្ឋាននគរបាលស្រុកសង្កែដើម្បីធ្វើការសាកសួរ ។ ក្រោយពីបានសាកសួរជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាព ប្រេីប្រាស់កាំបិតកាប់ទៅលើជនរងគ្រោះ ពិតប្រាកដមែន ។ មូលហេតុ ដោយសារគំនុំគំគួន ខឹងរឿងជនរងគ្រោះនិយាយប្រាប់គេថា ខ្លួនប្រេីប្រាស់ថ្នាំញៀន ។
សម្ភារៈដកបានរួមមាន៖ កាំបិត ចំនួន ០១ដើម ។
ជនសង្ស័យនេះ ត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង