Banner KNP Detail Top

មន្ត្រីជលផលខេត្តបាត់ដំបង ឃាត់ខ្លួនអ្នកនេសាទល្មើសច្បាប់ ៥នាក់ នៅតំបន់បឹងទន្លេសាបនៃស្រុកឯកភ្នំ

មន្ត្រីជលផលខេត្តបាត់ដំបង ឃាត់ខ្លួនអ្នកនេសាទល្មើសច្បាប់ ៥នាក់ នៅតំបន់បឹងទន្លេសាបនៃស្រុកឯកភ្នំ

ខេត្តបាត់ដំបង៖មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង បានឱ្យដឹងកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ថា កងកម្លាំងចម្រុះ បានបង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយបានធ្វើការឃាត់ខ្លួនជនល្មើស៥នាក់ និង បំផ្លាញឧបករណ៍នេសាទខុសច្បាប់ជាច្រើនមុខ ។


បង្រ្កាបបទល្មើសនេសាទនេះធ្វើឡើង នៅក្នុងភូមិសាស្ត្រអតីតឡូត៍នេសាទលេខ២ និង តំបន់រ៉ាមសារព្រែកទាល់ ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ។ ជាលទ្ធផល បានបំផ្លាញ និងដុតសាច់មង ជិត២ម៉ឺនម៉ែត្រ, ឡុកចំនួន៥០, បង្គោលឈើ១ ០០០ដើម, និង លែងត្រីចម្រុះចូលបឹងធម្មជាតិវិញ ប្រមាណជិត ៥០០គីឡូក្រាម ។ ចំណែកជនល្មើស៥នាក់ ត្រូវបានប្រគល់ឱ្យមន្រ្តីជំនាញជលផល ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ជាមួយគ្នានោះ អ្នកប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ជាច្រើននាក់ផ្សេងទៀត ឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ។លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ បានប្រកាសឱ្យអ្នកប្រព្រឹត្តបទល្មើសទាំងអស់ ត្រូវប្រញាប់រុះរើឧបករណ៍នេសាទចេញជាបន្ទាន់ ។ ករណីមិនអនុវត្តន៍តាមការណែនាំ នឹងរងនូវវិធានការច្បាប់ គឺបង្រ្កាប និងចាប់ខ្លួនបញ្ជូនទៅតុលាការ ព្រមទាំងកម្ទេចវត្ថុតាងចោលនៅនឹងកន្លែងតែម្តង ៕

អត្ថបទដែលជាប់ទាក់ទង