Banner KNP Detail Top

ផ្អើលពេញ! ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ករណីមន្ត្រីចាស់ៗជិត៣០នាក់ ពន្យារអាយុ

ផ្អើលពេញ! ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ករណីមន្ត្រីចាស់ៗជិត៣០នាក់ ពន្យារអាយុ

កំពង់ស្ពឺ ៖ តើមានមន្ត្រីរូបណាខ្លះ កំពុងស្ថិតក្នុងភាពមិនប្រក្រតីរឿងពន្យាកំណើតអាយុចូលនិវត្តន៍ក្នុងស្ថាប័ននគរបាលជាតិ ជាពិសេសនៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ ស្ពឺតែម្ដង ភាគច្រើនមន្ត្រីដល់អាយុចូលនិវត្តន៍ហើយនៅ តែរត់ការទៅថ្នាក់លើ សុំនៅបន្តធ្វើការងារយកប្រាក់ខែបំផ្លាញថវិកាជាតិទៀត ឬមួយក៏អស់លោកមន្ត្រីចាស់ៗគិតថា មន្ត្រីថ្មីៗកម្លាំងពេញគ្មានសមត្ថភាពធ្វើការ បំរើប្រជាពលរដ្ឋទេដឹង?។ នោះគឺករណីដែលកំពុងញាប់ញ័រ ពេញស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដែលមន្ត្រីចាស់ៗជាច្រើនមិនព្រមចូលនិវត្តន៍ ហើយកំពុងរត់ការសុំពន្យារអាយុនិងខ្លះរត់ការបានសម្រេចហើយ។ប្រការនេះ ទាមទារឲ្យក្រសួងមហាផ្ទៃធ្វើសវនកម្មឡើងវិញ។
បើយោងតាមប្រភពបែកធ្លាយដែលជាប្រភពជាក់លាក់ផងដែរនោះបានបង្ហាញថា មន្ត្រីនគរបាលជាតិដែលបំរើការនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ មិនក្រោម ៣០ រូបនោះទេ (មិនទាន់រាប់បញ្ចូលតាមបណ្តាក្រុង/ស្រុក) នោះទេដែលត្រូវដល់អាយុចូលនិវត្តន៍ ប៉ុន្តគេមិន ដឹងថា តើបណ្ដាលមកពីកត្តាអ្វីឡើយ ធ្វើឲ្យពួកគាត់អាចបន្តនៅធ្វើការងារបានរហូត ដោយមិនខ្វល់ពីការចូលនិវត្តន៍នោះ។ ប្រភពព័ត៌មានដដែលបានបញ្ជាក់ថាមានមន្រ្តីខ្លះលើសអាយុចូលនិវត្តន៍ ចាប់ពី៥ឆ្នាំទៅ៧ឆ្នាំក៏មាន កត្តានេះហើយដែលជាហេតុធ្វើឱ្យមន្ត្រីបន្តវេនបាត់បង់ឱកាសការងារនិងខាតបង់ថវិកាជាតិទៀតផង។ អ្វីដែលជាការកត់សម្គាល់គឺត្រង់ថា មន្ត្រីជាន់ខ្ពស់ដែលមានឆ្នាំកំណើត កើតនៅឆ្នាំ១៩៦៤ ថ្នាក់ឧត្តមសេនីយ៍ គឺលោកស្នងការនគរបាលខេត្តកំពង់ស្ពឺតែម្តង ដែលត្រូវដល់ពេលចូលនិវត្តន៍ ហើយក៏មានលិខិតជូនដំណឹងផងដែរក្នុងនោះ សូម្បីសាមីខ្លួនក៏ត្រៀមហ្នឹងធ្វើតាមអ្វីដែលជាការសម្រេចរបស់ថ្នាក់ដឹកនាំរួចហើយដែរ។


ប៉ុន្តែអ្វីដែលជារឿងចម្លែកនោះគឺត្រង់ថា មានមន្ត្រីជាន់ ខ្ពស់ខ្លះថ្នាក់ឧត្តមសេនីយ៍ត្រី(ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ឈ្មោះអៀង អុល)កើតនៅឆ្នាំ ១៩៦៤ដែរនោះ បែរជាមិនឃើញមានឈ្មោះដែលត្រូវដាក់ឲ្យចូលនិវត្តន៍ទៅវិញ។ កត្តាទាំងនេះហើយដែលមន្ត្រីមួយចំនួនលើក ឡើងថា អ្នកក្រាញអំណាចនៅតែក្រាញ ឯអ្នកអនុវត្តន៍តាមច្បាប់នៅតែអនុវត្តន៍។ ប្រភពមួយទៀតបង្ហើបថា មន្ត្រីដែលមិនព្រមចូលនិវត្តន៍ សុទ្ធតែមានខ្នងបង្អែករឹងមាំ នៅផែនធនធានមនុស្សនិងនាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃ។
ករណីនេះនិយាយតែចំពោះមន្ត្រីធំៗ ចំណែកឯថ្នាក់វរសេនីយ៍និងអនុសេនីយ៍ក៏មានច្រើនផងដែរ ដែលដល់ពេលចូលនិវត្តន៍ហើយ រត់ការតាមរយ: ផែនធនធានមនុស្សនិងការិយាល័យបុគ្គលិកបិទបាំងមិនធ្វើរបាយការណ៍រាយ ការណ៍ទៅក្រសួងឡើយ និងបានបន្តពន្យារអាយុដើម្បីបាននៅធ្វើការតទៅទៀត ដោយចំណាយថវិកាផ្ទាល់ខ្លួនខ្លះទៅអ្នករត់ការ។

ប្រភពពីមន្ត្រីតូចតាច បានបញ្ជាក់បន្ថែមថា លោកអនុសេនីយ៍ឯក អ៊ុក សុផាត កើតថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៦៥ គឺមានអាយុ៥៧ឆ្នាំហើយ គឺត្រូវដល់អាយុចូលនិវត្តន៍ហើយ ប៉ុន្តែទំនងជាគាត់ត្រូវរ៉ូវជាមួយខាងបុគ្គលិកនិងធនធានមនុស្ស ទើបអាចបន្តធ្វើការបានរហូតល់បច្ចុប្បន្នបែបនេះ។ មិនតែប៉ុណ្ណោះកាលពីពេលថ្មីៗកន្លងទៅនេះ លោកអ៊ុក សុផាត ត្រូវបានថ្នាក់លើដំឡើងតួនាទីថែមមួយកំរឹតទៀតគឺនាយរងផ្នែកអន្តរាគមន៍ទៀតផង។ ជារួមបើនិយាយពីច្បាប់ស្ដីពីសហលក្ខន្តិកៈចូលនិវត្តន៍ នៃមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគឺថ្នាក់វរសេនីយ៍ឯកនិងឧត្តមសេនីយ៍អាយុ ៦០ឆ្នាំត្រូវចូល និវត្តន៍ចំណែកថ្នាក់វរសេនីយ៍ទោចុះក្រោម = ៥៥ឆ្នាំ
ចូលនិវត្តន៍ដោយឡែកលោកអ៊ុក សុផាត ឆ្នាំកំណើត ១៩៦៥ – ២០២៤គឺលើសអាយុចូលនិវត្ត៤ឆ្នាំរីឯមន្ត្រីតាមបណ្តាស្រុកអ្នកខ្លះ លើសចាប់ពី៤ទៅ៧ឆ្នាំក៏មាន អ្នកទាំងនោះត្រូវបានដឹងថា រៀបចំឯកសារតាមរយ: លោកស្នងការរងឈ្មោះ អៀង អុល តែម្តង។
ចំពោះករណីនេះមន្ត្រីតូចតាចដែលដឹងរឿង លើកឡើងថាមានតែលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទេ ទើបអាចព្យាបាលវះកាត់សាច់ដែលកើតមហារីកនេះក្រៅពីនេះដូចជាគ្មានអ្នកណាហ៊ានសម្រេចនោះទេព្រោះជាស្ថាប័នមហាផ្ទៃ។
សូមរំលឹកផងដែរថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ធ្លាប់មានប្រសាសន៍កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០១៧ ថាអាយុចូលនិវត្តន៍របស់គ្រូបង្រៀននិងមន្ត្រីរាជការទូទាំងប្រទេសគឺអាយុ៦០ឆ្នាំដដែលគ្មានការកែប្រែឡើយ។ នេះជាការលើកឡើងរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អាគារសិក្សានៃវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្សស្ថិតនៅផ្លូវជាតិលេខ៣៣ ក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ៕

អត្ថបទដែលជាប់ទាក់ទង