ឃាតកម្មដ៏សែនសាហាវ ឃោរឃៅ! ស្រី្តស្រស់ស្អាត ឈ្មោះ ហ្គិច ជាកុងសុី(ទទួលបញ្ចាំ) នៅកាសុីណូ ណាហ្គាវើលទី១ ជនមិនស្គាល់មុខ អារ.ក និងចាក់សម្លាប់ជាច្រើនកាំបិត ស្លាប់ភ្លាមៗ នៅក្នុងបន្ទប់ទឹកជាន់ទី១ បង្កការភ្ញាក់ផ្អើល នៅភ្នំពេញ
ឃាតកម្មដ៏សែនសាហាវ ឃោរឃៅ! ស្រី្តស្រស់ស្អាត ឈ្មោះ ហ្គិច ជាកុងសុី(ទទួលបញ្ចាំ) នៅកាសុីណូ ណាហ្គាវើលទី១ ជនមិនស្គាល់មុខ អារ.ក និងចាក់សម្លាប់ជាច្រើនកាំបិត ស្លាប់ភ្លាមៗ នៅក្នុងបន្ទប់ទឹកជាន់ទី១ បង្កការភ្ញាក់ផ្អើល នៅភ្នំពេញ
ភ្នំពេញ ៖ កាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ អំពើឃាតកម្មដ៏សែនសាហាវ ឃោរឃៅ អារ.ក សម្លាប់មនុស្ស ហេតុអីក៏កើតមាននៅក្នុងកាសុីណូ ណាហ្គាវើលទី១ ទៅវិញ បើទីនោះមាន ប្រព័ន្ធការពារសន្តិសុខ ២៤ម៉ោងលើ២៤ម៉ោង មានកាម៉េរ៉ា សុវត្ថិភាព ដ៏ច្រើន ទំនើបបំផុតនោះ ? តែមានគេបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ថា, ស្រី្តស្រស់ស្អាត ឈ្មោះហ្គិច ជាកុងសុី(ទទួលបញ្ចាំ) នៅកាសុីណូ ណាហ្គាវើលទី១ ត្រូវបានជនមិនស្គាល់មុខ អារ.ក និងចាក់សម្លាប់ជាច្រើនកាំបិត ស្លាប់ភ្លាមៗ នៅក្នុងបន្ទប់ទឹក ជាន់ទី១ ។
សូមបញ្ជាក់ថា, ម្ចាស់គណនីហ្វេសប៊ុកមួយមានឈ្មោះថា, (Dan Heng Enter) បានបង្ហោះយ៉ាងដូច្នេះថា, ស្រី្តស្រស់ស្អាត ឈ្មោះហ្គិច ជាកុងសុី(ទទួលបញ្ចាំ) នៅកាសុីណូ ណាហ្គាលវើលទី១ ត្រូវបានជនមិនស្គាល់មុខ អា ក និងចាក់សម្លាប់ជាច្រើនកាំបិត ស្លាប់ភ្លាមៗ នៅក្នុងបន្ទប់ទឹក ជាន់ទី១ ដោយប្លន់យកទ្រព្យសម្បត្តិ ប្រមាណជាង៦០មុឺនដុល្លាអាមេរិក ដោយសុវត្តិភាព។
ម្ចាស់គណនីនេះ សរសេរខ្លីបែបនេះ ហាក់ដឹងពីព័ត៌មាននេះច្បាស់ រហូតដល់បញ្ជាក់ថា, (ដោយប្លន់យកទ្រព្យសម្បត្តិ ប្រមាណជាង៦០មុឺនដុល្លាអាមេរិក ដោយសុវត្តិភាព) ។ ប៉ុន្តែមកដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បែជាតាមប្រព័ន្ធផ្សព្វផ្សាយ មិនទាន់សរសេរជុំវិញហេតុការណ៍នេះ ហើយសមត្ថកិច្ច ក៏មិនទាន់បញ្ជាក់ពីរឿងនេះ ឬក៏បំភ្លឺ អោយសាធារណជន ប្រព័ន្ធផ្សព្វផ្សាយ បានដឹង ថាតើជាព័ត៌មានពិត ឬមួយយ៉ាងណា ? ។
មាន Comments ជាច្រើនបានចូល Comment ក្នុងគណនីឈ្មោះ( Dan Heng Enter ) , គណនីឈ្មោះQuëën Black លើកឡើងថា, យប់មិញនៅណាហ្គាដល់ម៉ោង12ដែរតែស្ងាត់ឈឹង ។ គណនីឈ្មោះ Mak Chhing Chhing បានសរសេរតបថា, ប្រហែលវាសម្លាប់ហើយដាក់ចូលបន្ទប់ ទឹកបានអត់មានអ្នកដឹង ប្រហែលភ្លឺហើយបានមានគេដឹង។ គណនី Quëën Black, វាដាក់ក្នុងបន្ទប់ហើយបិទ វាដូចមានមនុស្សចូលបានគេចេញចូលមិនបានដឹង, ចឹងមានតែបន្ទប់ទឹកហ្នឹង អត់មានអ្នកចូលដឹងបង បានអត់អ្នកដឹង ! គណនី មួយឈ្មោះថា, (Kon China) បានស៊ែរពី facebook ឈ្មោះ ( Dan Heng Enter ) ហើយសរសេរថា, គួរអោយអាណិតណាស់ បងទៅអោយបានសុខណា Orange Gold។ ត្រង់នេះគេអាចសង្ស័យថា, ជនរងគ្រោះដែលត្រូវបានគេសម្លាប់មាន គណនី facebook ឈ្មោះ Orange Gold ។
អ្នកខ្លះCommet ថា, ក្នុងនឹងមានអ្វីក៏ដោយ ក៏មិនបែកធ្លាយដែរ , ទើបគណនីឈ្មោះ Chor Di បានសួរថា, ព័ត៌មានបងពិតអត់ ច្បាស់អត់ មិចអត់មានអ្នកណាចុះផ្សាយ ស្ងាត់ឈឹង ។ ប៉ុន្តែមាន គណនី facebook ឈ្មោះថា, Phal Lyda បានតបក្នុង Comment ថា, ចង់ដឹងឆាតមក ចាំឯងប្រាប់ , ហើយប្រាប់ទៅគណនី facebook ឈ្មោះថា, (មនុស្ស ថ្មី) ,ចាសពិត ខ្ញុំដឹងតាំងពីព្រឹក , ហើយ គណនី facebook ឈ្មោះថា, (មនុស្ស ថ្មី) ប្រាប់ទៅ facebook ឈ្មោះថា, Phal Lyda , ពិត ខ្ញុំនៅក្នុងហ្នឹងដែរ។
ម្ចាស់គណនីដែលបង្ហោះបានប្រាប់អ្នក Comments ថា, Mss Leaphy គ្រឿងអលង្ការនៅនឹងខ្លួន គ្រឿងគេបញ្ចាំ លុយសុទ្ធ នឹងកាក់ របស់ជនរងគ្រោះត្រូវបានគេយកអស់ហើយ, តាមព័ត៌មានក្រៅផ្លូវការ ជនដៃដល់គេចាប់បានហើយ !
ទោះជាយ៉ាងណាក៏ដោយ មានគណនី ហ្វេសប៊ុកមួយមានឈ្មោះថា( Orange Gold ) សង្ស័យជា facebook ជនរងគ្រោះ បានបង្ហោះរូបកាន់ទុក្ខ (RIP) ផងដែរ។
ពាក់ព័ន្ធករណីនេះ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយលោកឧត្តមសេនីយ៍ ឯក ស ថេត និងជាអ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាមួយអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” តាមទូរស័ព្ទ ជាមួយនឹងសំណួរសួរថា, តើបងមានបានទទួលព័ត៌មានថា, មានករណីស្រី្តស្រស់ស្អាត ឈ្មោះហ្គិច ជាកុងសុី(ទទួលបញ្ចាំ) នៅកាសុីណូ ណាហ្គាលវើលទី១ ត្រូវបានជនមិនស្គាល់មុខ អារ.ក និងចាក់សម្លាប់ជាច្រើនកាំបិត ស្លាប់ភ្លាមៗ នៅក្នុងបន្ទប់ទឹក ជាន់ទី១ ហើយត្រូវបានបង្ហោះលើ facebook ទៀត ? លោកឆ្លើយថា, ខ្ញុំអត់ទាន់ទទួលព័ត៌មាននេះនៅឡើយទេ ចាំមើលខ្ញុំឆែកសួរអោយច្បាស់សិនបន្តិចណា និងសូមអរគុណដែលបានសួរដល់ខ្ញុំ ចាំខ្ញុំមើលបន្តិច ..!
ដោយឡែកខាងអ្នកគ្រប់គ្រង នៅកាសុីណូ ណាហ្គាលវើលទី១ សារព័ត៌មានមិនអាចទាក់ទងសុំការបំភ្លឺបានទេ នៅរសៀលនេះដោយគ្មានលេខទូរស័ព្ទ ប៉ុន្តែ កញ្ញា ភោគ សូលីនដាSenior Executive, Marketing Communications
Tel: (+855) 15 61 88 86 ។
Email: melanieloong@nagaworld.com Email: phouksolinda@nagaworld.com បានប្រាប់តាមទូរស័ព្ទថា, គាត់ពិបាកដើម្បីរកលេខ អ្នកណាអោយដឹង ឬបញ្ជាក់ប្រាប់ មកសារព័ត៌មានបានឡើយ ។
សូមបញ្ជាក់ថា, ប្រសិនបើមានករណីឃាតកម្ម នៅកាសុីណូ ណាហ្គាលវើលទី១ ត្រូវបានជនមិនស្គាល់មុខ អារ.ក និងចាក់សម្លាប់ជាច្រើនកាំបិត ស្លាប់ភ្លាមៗ នៅក្នុងបន្ទប់ទឹក ជាន់ទី១ ទៅស្ត្រីអ្នករកសុីនៅទីនោះ យកទ្រព្យសម្បត្តិដល់ ៦០មុឺនដុល្លារ គឺជាបញ្ហា អសុវត្ថិភាព ឬបង្ហាញពីភាពធូររលុង ចំពោះប្រព័ន្ធការពារសន្តិសុខ ដើម្បីការពារភ្ញៀវបរទេស គ្រប់អតិថិជនរបស់ខ្លួនហើយ ។ គួរអោយមានការ ស៊ើបអង្កេត ស្រាវជ្រាវ បំភ្លឺពីម្ចាស់វិនិយោគកាសុីណូណាហ្គាវើលទី១ ឬ សមត្ថកិច្ច អាជ្ញាធរ អោយបានច្បាស់លាស់ ជៀសវាងកើតជាចម្ងល់ថា, លាក់ព័ត៌មាន ឬជារឿងមិនពិត ដើម្បីបង្ហាញពី ភាពស្អាតស្អំ ក៏ដូចជាប្រព័ន្ធការពារសន្តិសុខ ចំពោះការវិនិយោគរបស់ខ្លួន ។
ម្យ៉ាងវិញទៀត បើជាព័ត៌មានមិនពិត អាចប៉ះពាល់ដល់កន្លែងវិនិយោគរបស់ កាស៊ីណូណាហ្គាវើល ក៏ដូចជាសមត្ថកិច្ច អាជ្ញាធរ ជាដើមផងដែរ ៕