ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា
ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងលួច ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួន
នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៥:២០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវនាំខ្លួនជនត្រូវចោទ ចំនួន០១នាក់ នៅចំណុចភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌសែនសុខ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទហិង្សាដោយចេតនា និងលួច ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៣។
ជនសង្ស័យឈ្មោះ ជៀប សីហា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕