Banner KNP Detail Top

សង្ស័យមានវិបត្តិក្នុងគ្រួសារ! បុរសម្នាក់បានចងក សម្លាប់ខ្លួនបានសំរេច

សង្ស័យមានវិបត្តិក្នុងគ្រួសារ! បុរសម្នាក់បានចងក សម្លាប់ខ្លួនបានសំរេច ដោយចងភ្ជាប់នឹងធ្នឹមបន្ទប់ទឹក


ភ្នំពេញ ៖ភ្ញាក់ផ្អើលពីបងប្អូនប្រជាពលរដ្ឋ ខណៈបុរសម្នាក់បានចង ក សម្លាប់ខ្លួនបានសំរេចដោយចងភ្ជាប់នឹងធ្នឹមបន្ទប់ទឹក បន្ទប់ជួលមួយកន្លែងជាន់ទី ០៣ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅ រសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០២៤ ម្ដុំខាងក្រោយផ្សារឯករាជ្យមួយ ស្ថិតក្នុងសង្កាត់ចោមចៅទី០១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបងប្រុសបង្កើតរបស់ជនរងគ្រោះបានឱ្យដឹងថា សពមានឈ្មោះ សុខ អ៊ិច ភេទប្រុស អាយុ ៣០ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរជាកម្មកររោងចក្រមួយកន្លែង ស្រុកកំណើត ស្ថិតក្នុងស្រុកគីរីវង្ស ខេត្តតាកែវ (ប្រពន្ធសពនៅស្រុកកំណើត)។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា សព្វថ្ងៃប្អូនប្រុសរបស់គាត់រស់នៅជាមួយនឹងគាត់ក្នុងបន្ទប់ជួលទីតាំងកើតហេតុនេះ លុះប្រពន្ធរបស់សពត្រឡប់មកភ្នំពេញ សពនិងប្រពន្ធទើបចេញរកបន្ទប់ជួលនៅដាច់ដោយឡែកពីគាត់។ ខណៈនេះដែរ សមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរបងប្រុសបង្កើតនៃសពនិងកំពុងធ្វើកោសល្យវិច្ច័យ ៕

អត្ថបទដែលជាប់ទាក់ទង