Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចគ្រឿងម៉ាស៊ីន និងគ្រឿងបន្លាស់រថយន្ត

ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចគ្រឿងម៉ាស៊ីន និងគ្រឿងបន្លាស់រថយន្ត

ខេត្តកណ្តាល ៖ ឃាត់ខ្លួនជនសង្ស័យ២នាក់ បទល្មើសលួច នៅចំណុចភូមិព្រែកប៉ុលឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះ ឈ្មោះថត យ៉ាត ភេទប្រុសអាយុ៤១ឆ្នាំ មុខរបរជាងឡាន
មានទីលំនៅនៅភូមិអង្គរជ័យឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្ដាល។

ជនសង្ស័យមាន២នាក់ ១/ឈ្មោះប្រាជ្ញចំរុង ភេទប្រុសអាយុ ៣៧ឆ្នាំជនជាតិខ្មែរ មុខរបរធ្វើសំណង់ មានទីលំនៅភូមិអង្គរជ័យឃុំបន្ទាយដែកស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)ប្រើប្រាស់គ្រឿងញៀនអស់រយៈពេល០២ឆ្នាំមកហើយធ្លាប់ជាប់ពន្ធនាគារយះពេល១ឆ្នាំ ករណីហិង្សាដោយចេតនា។

២/ឈ្មោះសៀងប៉ី ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែកស្រុកកៀនស្វាយ ខេត្តកណ្ដាល(ឃាត់ខ្លួន) ប្រើប្រាស់គ្រឿងញៀនអស់រយះពេល០៤ឆ្នាំមកហើយធ្លាប់ជាប់ពន្ធនាគាចំនួន០២លើក រយះពេល១ឆ្នាំទាំង០២លើកករណី: លួច ។
សម្ភារះបាត់បង់រួមមាន ៖
១/កាឡេឡាន០១
២/ បូមចង្កូត០២
៣/កាឡប្រាំងឡាន ០២
៤/ ដូយឡាន០៣
៥/ ច្រកប៉ាបឡាន០៤
៦/ ឡតច្រកប៉ាបឡាន ០៣
៧/ចានពិដាងឡាន ០១
៨/ ទ្រនាប់ឡាន០៣
៩/គ្រឿងម៉ាស៊ីន មួយចំនួនទៀត។
វត្តុតាងចាប់យករួមមាន÷
១/ កាឡេឡាន០១
២/ បូមចង្កូត០២
៣/កាឡប្រាំងឡាន ០២
៤/ ដូយឡាន០៣
៥/ ច្រកប៉ាបឡាន០៤
៦/ ឡតច្រកប៉ាបឡាន ០៣
៧/ចានពិដាងឡាន ០១
៨/ ទ្រនាប់ឡាន០៣
៩/ គ្រឿងម៉ាស៊ីន មួយចំនួនទៀត
១០/ម៉ូតូ០១គ្រឿងម៉ាក SUZUKI SHOGUN ពណ៌ខ្មៅគ្មានផ្លាកលេខ ។
មុនពេលកើតហេតុជនសង្ស័យឈ្មោះសៀង ប៉ី ភេទប្រុសបានធ្វើសកម្មភាពចូលទៅលួចគ្រឿងបន្លាស រថយន្តក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ ថត យ៉ាតភេទប្រុសបានគ្រឿងបន្លាស់រថយន្តមួយចំនួនច្រកក្នុងប៉ាវពណ៌ស រួចយកទៅលាក់ទុកនៅក្រោយរបស់ខ្លួន។

លុះដល់វេលាម៉ោង០៨និង១០នាទី ថ្ងៃទី១៨ខែមករា ឆ្នាំ២០២៤ ជនសង្ស័យសៀង ប៉ី ភេទប្រុសបានជិះម៉ូតូមួយគ្រឿងម៉ាក SUZUKI SHOGUN ពណ៌ខ្មៅគ្មានផ្លាកលេខដឹកគ្រឿងបន្លាស់រថយន្តនោះទៅលក់ក៏ជួបជាមួយនិងជនសង្ស័យឈ្មោះ ប្រាជ្ញចំរុងភេទប្រុស អាយុ៣៧ឆ្នាំរស់នៅភូមិអង្គរជ័យឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្ដាលកំពុងឡាំមាន់ ពេលនោះជនសង្ស័យឈ្មោះសៀង ប៉ី ភេទប្រុសបានបបួលជនសង្ស័យឈ្មោះ ប្រាជ្ញចំរុងទៅលក់ដែកជាមួយខ្លួនន ពេលនោះឈ្មោះប្រាជ្ញ ចំរុងភេទប្រុសក៏បានសួរទៅជនសង្ស័យឈ្មោះសៀង ប៉ី ភេទប្រុសថាដែកនឹងអ្ហែងលួចគេមកមែន តែជនសង្ស័យឈ្មោះសៀងប៉ីភេទប្រុស មិនបានឆ្លើយតបទៅវិញទេរួចជនសង្ស៏យឈ្មោះប្រាជ្ញ ចំរុងភេទប្រុសបានឡើងជិះម៉ូតូអង្គុយពីក្រោយជនសង្ស័យឈ្មោះសៀង ប៉ី ភេទប្រុសក្នុងគោលបំណងយកដែកទាំងនោះទៅលក់នៅកន្លែងទិញអេតចាយសិ្ថតនៅឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្ដាលពេលលុះជិះមកដល់ចំណុចមុខស្ថានីយកម្មសិកម្ម ក៏បានឃើញកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលបន្ទាយដែក កំពង់ជិះល្បាតតាមផ្លូវជាតិលេខ១ដោយមាន ការសង្ស័យក៏បានហៅអោយជនសង្ស័យទាំងពីរនាក់អោយឈប់ម៉ូតូដើម្បីត្រួតពិនិត្យភ្លាមនោះសង្ស័យឈ្មោះសៀង ប៉ីភេទប្រុសនិងជនសង្ស័យឈ្មោះ ប្រាជ្ញ ចំរុងភេទប្រុស ក៏បានឈប់ម៉ូតូចំរុងនិងរត់គេចខ្លួនក៏ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលបន្ទាយដែកឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍នគរបាល នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះសឿងប៉ី ភេទប្រុសបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពចូលលួចដែកនៅផ្ទះ ជនរងគ្រោះពិតប្រាកដមែន។ ជនសង្ស័យឈ្មោះ ប្រាជ្ញចំរុងភេទប្រុស បានសារភាពថាខ្លួនពិតបានធ្វើសកម្មភាព ដោយជិះម៉ូតូជាមួយឈ្មោះសៀង ប៉ី ភេទប្រុសយកដែកក្នុងបាវទៅលក់មែន។
ជនរងគ្រោះបានទូរស័ព្ទមកប៉ុស្តិ៍នគរបាលបន្ទាយដែកថា ជនសង្ស័យឈ្មោះសៀងប៉ីភេទប្រុស កំពុងនៅផ្ទះពេលទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍បន្ទាយដែកសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌស្រុកចុះទៅដល់ផ្ទះជនសង្ស័យឈ្មោះសៀងប៉ី ភេទប្រុសឃាត់ខ្លួនយកមកសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនបានចូលទៅលួចសម្ភារៈគ្រឿងបន្លាស់រថយន្តរបស់ជនរងគ្រោះដើម្បីយកទៅលក់បានប្រាក់យកទៅទិញថ្នាំញៀនមកប្រើប្រាស់និងជួសជុលម៉ូតូរបស់ខ្លួន។
ក្រោយពីសាកសួររួចជនសង្ស័យទាំង០២នាក់ រួមនិងវត្ថុតាងប៉ុស្តិ៍បានបញ្ជូនមកផ្នែកជំនាញប្រហ្មទណ្ឌស្រុកនឹងសុំគោលកាណ៍មេឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ៕

អត្ថបទដែលជាប់ទាក់ទង