Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ២គ្រឿងបើកបរបញ្ច្រាសទិសគ្នា

គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ២គ្រឿងបើកបរបញ្ច្រាសទិសគ្នា បណ្ដាលឱ្យបុកគ្នាដួលរងរបួសធ្ងន់និងស្រាល៣នាក់ចូលមន្ទីរពេទ្យ


ខេត្តប៉ៃលិន៖ បើតាមប្រភពពីនគរបាលមូលដ្ឋានប៉ុស្ដិ៍អូរអណ្តូងបានឱ្យដឹងថា នៅ ថ្ងៃ២០ ខែ មករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍១ករណីរវាងម៉ូតូនឹងម៉ូតូ បើកបរបញ្ច្រាសទិសគ្នាពីកើតទៅលិចនិងពីលិចទៅកើតបណ្ដាលឱ្យបុកគ្នានៅត្រង់ចំណុចភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឱ្យមនុស្សរបួសចំនួន០៣ នាក់ របួសធ្ងន់ម្នាក់ ស្រាល០២ នាក់ និងខូចខាតម៉ូតូចំនួន ០២ គ្រឿងកម្រិតស្រាល។
បើតាមសមត្ថកិច្ចជំនាញចរាចរណ៍បានបន្តថា ភាគីបង្កឈ្មោះ ស៊ីន គា ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ(រត់ម៉ូតូ) រស់នៅភូមិ អូរថ្មី ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បើកបរម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២៤ ពណ៍ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង 1A.7510 (របួសស្រាល) ពាក់មួកសុវត្ថិភាព ។
+ អ្នករួមដំណើរឈ្មោះ ជា បាំង ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិត្រពាំងថ្ម ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (រងរបួសធ្ងន់)មិនពាក់មួកសុវត្ថិភាព។
ចំណែកភាគីរងគ្រោះឈ្មោះ ប៉ុល សុភ័ស្រ ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិកូនភ្នំ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកឃ្លិច ពណ៌ស ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ 1JJ .2392 រងរបួសស្រាល (ពាក់មួកសុវត្ថិភាព) ។
ក្រោយកើតហេតុអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកវត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានស្រុករង់ចាំធ្វើការដោះស្រាយតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង