Banner KNP Detail Top

ពិតជាហួសចិត្ត! ម្តាយបង្កើតសមគំនិតជាមួយប្តីចុងឱ្យ…រំ…លោ…ភ..កូនស្រីអាយុ៧ឆ្នាំ

ពិតជាហួសចិត្ត! ម្តាយបង្កើតសមគំនិតជាមួយប្តីចុងឱ្យរំលោភកូនស្រីអាយុ៧ឆ្នាំ


ខេត្តបន្ទាយមានជ័យ៖ ពិតជាហួសចិត្តខ្លាំងណាស់មានម្តាយចិត្តទុរយសបានសមគំនិតជាមួយប្តីចុងឲ្យរំលោភកូនស្រីបង្កើតរបស់ខ្លួនដែលមានអាយុទើបតែ៧ឆ្នាំនៅនឹងខ្ទមចាំចម្ការ រួចទម្លាក់កំហុសទៅលើម្ចាស់ចម្ការទើបបែកធ្លាយក៏ត្រូវនគរបាលឃាត់.ខ្លួន។

ជនសង្ស័យឈ្មោះ ចោង វន ភេទប្រុស អាយុ៣៧ឆ្នាំនិងប្រពន្ធ ឈ្មោះ ទួត តៃ ភេទស្រី អាយុ៣២ឆ្នាំរស់នៅភូមិស្រឡៅជ្រុំ ឃុំទួលពង្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាអ្នកស៊ីឈ្នួលចាំចម្ការឲ្យគេ(សុំមិនបញ្ចេញឈ្មោះ) បានចោទប្រកាន់ម្ចាស់ចម្ការបានរំលោភូនស្រីរបស់ខ្លួនព្រោះចង់បានលុយម្ចាស់ចម្ការ ។ ដោយម្ចាស់ចម្ការបានលឺដំណឹងនេះពីអ្នកជិតខាងភ្លាមក៏ទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍រដ្ឋបាលដោយចោទប្រកាន់២នាក់ប្តីប្រពន្ធនេះ ពីបទបរិហារកេរ្តិ៍ ក្រោយមកនគរបាលប៉ុស្តិ៍បានហៅឈ្មោះ ចោង វន ជាប្តីនិងឈ្មោះ ទួត តៃ ជាប្រពន្ធមកសួរនាំក៏ទទួលសារភាពដោយខ្លួនឯងថាម្ចាស់ចម្ការមិនបានរំលោភទេ គឺខ្លួន(ឪពុកចុង)ជាអ្នករំលោភបានសម្រេចចំនួន៤ដង)ការរំលោភម្តងៗប្រពន្ធរបស់ខ្លួនដែលជាម្តាយក្មេងស្រីរងគ្រោះក៏នៅដេកលើគ្រែជាមួយគ្នា៣នាក់ផងដែរ គឺមិនដែលហាមឃាត់ខ្លួននោះឡើយ ។

បំភ្លឺរបស់ក្មេងស្រីរងគ្រោះ បានប្រាប់ថា ឪពុកចុងរបស់នាងបានចាប់នាងរំលោភជាច្រើនលើល គឺតាំងពីឆ្នាំមុន ហើយការរំលោភម្តងៗម្តាយរបស់នាងក៏នៅដែរ តែគាត់មិនដែលហាមឬទៅប្តឹងសមត្ថកិច្ចនោះឡើយ ។ ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យនិងការបំភ្លឺរបស់ក្មេងស្រីរងគ្រោះ ជនសង្ស័យ២នាក់ប្តីប្រពន្ធ ត្រូវបានចាប់ឃាត់ខ្លួននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ និងបញ្ជូនទៅស្នងការនគរបាលខេត្ត ដើម្បីចាត់វិធានការបន្ត ៕

 

អត្ថបទដែលជាប់ទាក់ទង