Banner KNP Detail Top

បុរសម្នាក់ជិះម៉ូតូលឿនដួលរងរបួសខ្លួនឯង

បុរសម្នាក់ជិះម៉ូតូលឿនដួលរងរបួសខ្លួនឯង


ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យដេីម្បីព្យាបាលបន្ទាប់ពីជិះម៉ូតូលឿនជ្រុលដួលដោយខ្លួនឯងកាលពី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះ ឈ្មោះ សុខ សុីមាន ភេទប្រុស អាយុ ៤៦ឆ្នាំ ដែលមានស្រុកំណើត នៅភូមិត្រពាំងពោធិ៍ ឃុំព្រែកដាច់ ស្រុកលេីកដែក ខេត្តកណ្តាល ។

មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម្នាក់ឯងតាមបណ្តោយផ្លូវបេតុងក្នុងល្បឿនលឿនល្មមខណៈមកដល់ចំណុចកេីតហេតុចាប់ហ្វ្រាំងបង្ខំក៏ដួលខ្លួនឯងបណ្តាលឱ្យរងរបួសបែកមេជេីងខាងស្តាំម្ខាងដេីរលែងរួច។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបាន កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ តាមការស្នេីរសុំពីក្រុមគ្រួសារដេីម្បីសង្គ្រោះ៕

អត្ថបទដែលជាប់ទាក់ទង