Banner KNP Detail Top

យុវជន២នាក់ កំពុងជិះម៉ូតូឌុបគ្នាសុខៗ ស្រាប់តែត្រូវជនសង្ស័យមានគ្នា២នាក់ កាន់កាំបិតជិះម៉ូតូដេញកាប់

យុវជន២នាក់ កំពុងជិះម៉ូតូឌុបគ្នាសុខៗ ស្រាប់តែត្រូវជនសង្ស័យមានគ្នា២នាក់ កាន់កាំបិតជិះម៉ូតូដេញកាប់ បណ្ដាលឱ្យម្នាក់រងរបួសដៃម្ខាងធ្ងន់


ភ្នំពេញ ៖ កាលពីយប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចភូមិកាកាប ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
នៅមុនពេលកើតហេតុ ពួកគាត់ឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងឌុបគ្នា រួចស្រែកឱ្យជួយផង ដោយនិយាយថា «មានគេដេញកាប់ខ្ញុំហើយ» ។ ពេលនោះ ប្រជាពលរដ្ឋផ្អើលនាំគ្នាចេញមកយ៉ាងព្រោងព្រាត ហើយក៏ឃើញជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាក ប្រដាប់ទៅដោយកាំបិ.ត២ដើម ដេ.ញតាមជនរងគ្រោះ រហូតដល់ផ្ទះជួលតែម្ដង។ ភ្លាមៗនោះ ជនរងគ្រោះដួលម៉ូតូ ហើយរត់គេចខ្លួនមិនទាន់ ក៏ត្រូវជនសង្ស័យកា.ប់ត្រូវចំដៃខាងស្ដាំរយះហូរឈា.មស្រោចខ្លួន ចំណែកម្នាក់ទៀតរត់គេចខ្លួនរួច បន្ទាប់មកជនសង្ស័យក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនទៅបាត់ស្រមោលតែម្ដងទៅ»។

ប្រភពព័ត៌មានបានបញ្ជាក់ថា នៅទីតាំងកន្លែងកើតហេតុនោះ បានបន្សល់ទុកនូវកាំបិតបុ័ងតោមួយដើម ចំណែកខាងជនរងគ្រោះវិញ ក៏ត្រូវបានសាច់ញាតិក្រុមគ្រួសារដឹកតាមម៉ូតូយកទៅព្យាបាលរបួសភ្លាមៗ។ បន្ទាប់មក ប្រជាពលរដ្ឋក៏បានរាយការណ៍ប្ដឹងសមត្ថកិច្ចមូលដ្ឋាន ដើម្បីឱ្យចុះមកអន្តរាគមន៍សួរនាំ និងយកកាំបិ.តបុ័.ងតោទៅរក្សាទុកនៅប៉ុស្តិ៍ធ្វើភស្តុតាង»។ បន្ទាប់ពីជនរងគ្រោះព្យាបាលរបួសរួចរាល់ហើយ ក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ ដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងកំណត់រកមុខសញ្ញាជនសង្ស័យទាំងនោះ យកមកផ្ដន្ទាទោសទៅតាមនីតិវិធីនៃច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង