Banner KNP Detail Top

នរណាមិនស្តាយបងប្អូនអើយ ខំធ្វើស្រែក្រោមកម្តៅថ្ងៃរាប់សិបខែ មិនងាយស្រួលនោះទេ ទម្រាំបានមួយកណ្តាប់ៗ ចុងក្រោយត្រូវឆេះខ្ទេចគ្មានសេសសល់

នរណាមិនស្តាយបងប្អូនអើយ ខំធ្វើស្រែក្រោមកម្តៅថ្ងៃរាប់សិបខែ មិនងាយស្រួលនោះទេ ទម្រាំបានមួយកណ្តាប់ៗ ចុងក្រោយត្រូវឆេះខ្ទេចគ្មានសេសសល់

ភ្នំពេញ ៖ ជាការពិតណាស់ ធ្វើស្រែចង់បានផល ចុះបើផលដែលទទួលបានរៀបចំនឹងប្រមូលទុកដាក់ហើយ ស្រាប់តែត្រូវគេលួចដុតភ្លើងឆាបឆេះបែបនេះ តើអោយទៅរំពឹងអ្វីទៀត? នេះហើយជាជីវិតអ្នកស្រែ ធ្វើការក្រោមថ្ងៃ ហាលខ្យល់ ហាលភ្លៀង គ្មានពេលស្រាកស្រាន្ត ។
ក្រោយម្ចាស់ស្រូវបានស្គាល់ជនបង្ក នាពេលនេះកំពុងទទូចរកយុត្តិធម៌ ក្រោយករណីនេះបានកើតឡើងប្រមាណជាជាង១ខែមកហើយ តែខាងម្ចាស់ស្រូវមិនទាន់មានដំណោះស្រាយបែបណានៅឡើយពីជនបង្ក ដោយបានត្រឹមបង្ហោះលើបណ្តាញសង្គម អោយបងប្អូនមហាជនបានទស្សនានោះ ។
តាមរយៈគណនីមួយឈ្មោះ ឆាយ ស្រីអូន បានបង្ហោះសាររៀបរាប់អំពីរឿងអយុត្តិធម៌ដែលកើតមានលើខ្លួន ដោយបានលើកឡើងថា មានទាំងសាក្សី ស្គាល់ទាំងជនបង្ក ដែលដុតបំផ្លាញស្រូវ តែនៅដោះស្រាយមិនចេះចេញ។ ប្រាកដណាស់ ទម្រាំបានផលមិនងាយនោះទេ គឺត្រូវព្យួររាស់ដីដើម្បីធ្វើស្រែ ទម្រាំបានមួយគ្រាប់ៗនោះមិនងាយឡើយ ដោយត្រូវចុះទឹកច្រូតស្រូវ ទាំងទឹកត្រឹមចង្កេះ ហើយមានសត្វឈ្លើងទៀត ហើយទម្រាំមកដល់លើគោកទៀតនោះ ត្រូវជញ្ជូនមកដល់ដីប្រហែល ២គីឡូ ហើយមកដល់លើគោកត្រូវគេដុតបំផ្លាញទៀត។ ដូច្នេះត្រង់ចំណុចនេះ ចំពោះគណនីនេះ សូមអោយរកយុត្តិធម៌អោយខ្លួនផង ព្រោះពួកគាត់ជាកសិករ រាល់ថ្ងៃបានស្រែធ្វើស្រូវនេះហើយ ដោយលក់បានស្រូវគ្រាន់ដោះស្រាយជីវភាព និងថ្លៃថ្នាំជីគេជាដើមនោះ។
កញ្ញា ឆាយ ស្រីអូន ដែលត្រូវជាកូនម្ចាស់ដំណាំបានអោយដឹងថា មុនឈានដល់ការឆេះស្រូវនោះ ជនបង្កបានដុតចំប៉ើងនៅក្បែរនឹងកន្លែងដែលមានស្រូវគរទុកនោះ ពោលមានសាក្សីនៅកន្លែងកើតហេតុបានឃើញដែរ ។


អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថា មុនកើតហេតុឆេះស្រូវ គឺសាក្សីក៏បានប្រាប់ជនបង្កកុំអោយដុតចំប៉ើងនោះ ព្រោះខ្លាចចេះដល់ស្រូវ តែជនបង្កនៅតែដុត រហូតដល់ឆេះរាលដាលដល់ស្រូវ ដោយគិតទៅលើការខូចខាតនោះ ម្ចាស់ដំណាំបានអោយដឹងថា រងការខូចខាតប្រមាណជា កន្លះតោន។ ចាប់តាំងពីថ្ងៃកើតហេតុឆេះស្រូវនេះទៀតសោត មកដល់ពេលនេះជាងមួយខែហើយ តែដូចជាដោះស្រាយមិនចេញនោះឡើយ ដូច្នេះ ម្ចាស់ស្រូវកញ្ញា ឆាយ ស្រីអូន ស្នើសុំចំពោះអាជ្ញាធរមេត្តាជួយដោះស្រាយ និងរកយុត្តិធម៌អោយផង ព្រោះជនបង្កនិងក្រុមគ្រួសារ រូបកញ្ញាស្គាល់ ហើយក៏មានសាក្សីបានដឹងបានឃើញទៀត។ ឪពុកកញ្ញាខិតខំធ្វើស្រែណាស់ ទម្រាំបានប៉ុណឹង ដោយត្រូវចុះច្រូតក្នុងទឹកផង ឈ្លើងទាមផង ប្រមូលមកដល់ដីប្រមាណជា ២គីឡូដីផង ដោយពុំងាយស្រួយនោះឡើយ ហើយលើសពីនេះទៀត ខាងក្រុមកញ្ញាក៏គ្មានទំនាស់អ្វីជាមួយជនបង្កនោះឡើយ។
ជាចុងក្រោយ កញ្ញា ឆាយ ស្រីអូន សូមសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ជួយដោះស្រាយដល់កញ្ញាផង ព្រោះបាតដៃឪពុកកញ្ញាបានក្រិនអស់ហើយទម្រាំបានស្រូវប៉ុននេះ ដោយកញ្ញាសុំត្រឹមយុត្តិធម៌មានចំពោះគ្រួសារខ្លួនប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង