Banner KNP Detail Top

មន្ត្រីនគរបាលស័ក្តិ៤ម្នាក់ មានបញ្ហាទំនាស់រឿងដីធ្លី សម្រេចចិត្តចង.ក សម្លាប់ខ្លួន នៅក្នុងខេត្តមណ្ឌលគិរី

មន្ត្រីនគរបាលស័ក្តិ៤ម្នាក់ មានបញ្ហាទំនាស់រឿងដីធ្លី សម្រេចចិត្តចង.ក សម្លាប់ខ្លួន នៅក្នុងខេត្តមណ្ឌលគិរី


ខេត្តមណ្ឌលគិរី៖ សពបុរសម្នាក់ត្រូវគេប្រទះឃើញដោយការធ្វើអត្តឃាតចង.ក នៅក្នុងផ្ទះរបស់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ច។

ហេតុការណ៍ចង.កនេះ បង្កឲ្យមានការភ្ញាក់ផ្អើលបានកើតឡើងនៅ ថ្ងៃទី ២៣ខែមករាឆ្នាំ២០២៤ ស្ថិតក្នុងភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ជនរងគ្រោះមានឈ្មោះ ជួន ភឿន ភេទប្រុស អាយុ៥៤ ឆ្នាំមានមុខរបរជាមន្ត្រីនគរបាល មានទីលំនៅបច្ចុប្បន្នភូមិ ដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។
មុនពេលកើតហេតុ គេតែងឮជនរងគ្រោះនិយាយរឿង បញ្ហាពាក់ព័ន្ធនឹងទំនាស់ដីធ្លីដែលមិនទាន់ដោះស្រាយរួច ស្រាប់តែដល់ថ្ងៃកើតហេតុក៏ប្រទះឃើញជនរងគ្រោះចង.ក សម្លាប់ខ្លួននៅក្នុងផ្ទះរបស់គាត់តែម្ដង។

សមត្ថកិច្ចបានធ្វើកោសល្យវិច័យឃើញផ្នែកដងខ្លួន ផ្នែកក្បាលភ្នែកអវៈយវៈ រួចបញ្ជាក់ថា សពខាងលើ ពិតជាបានធ្វើអត្តឃាតចង.កសម្លាប់ខ្លួនពិតប្រាកដមែន ដោយសារបញ្ហារឿងទំនាស់ដីធ្លី នឹងមិនមានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ។ បច្ចុប្បន្នសពត្រូវបានប្រគល់ជូនសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង