Banner KNP Detail Top

ស្ត្រីម្នាក់ជាភរិយា បានវាយសម្លា…ប់..ប្តី …បណ្តាលឲ្យបុរសជា..ប្តី ស្លា…ប់នៅក្នុងផ្ទះ

ស្ត្រីម្នាក់ជាភរិយា បានវាយសម្លាប់ប្តី បណ្តាលឲ្យបុរសជាប្តី ស្លាប់នៅក្នុងផ្ទះ


កែប ៖ កាលពី យប់ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២៤ សមត្ថកិច្ចខេត្តកែបឲ្យដឹងថា ស្ត្រីម្នាក់ជាភរិយា បានវា.យសម្លា.ប់ប្តីរបស់ខ្លួន បណ្តាលឲ្យបុរសជាប្តី ឈ្មោះ អុិន សាត ភេទប្រុស អាយុ ៤៤ ឆ្នាំ មុខរបរ កសិករ ស្លា.ប់ នៅក្នុងផ្ទះរបស់ខ្លួន នៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្ត កែប ដែលតាមរបាយការណ៍ពីសមត្ថកិច្ចថា មូលហេតុមកពីខឹងប្តីផឹកស្រាស្រវឹងជាប់ជាប្រចាំ។

ក្រោយបានទទួលព័ត៌មាននេះ នៅថ្ងៃ២៩មករា២០២៤សមត្ថកិច្ចចំរុះ មានកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល ដឹកនាំអនុវត្តនីតិវិធីផ្ទាល់ ពីលោក អ៊ូច ពិសាល ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកែប ចុះពិនិត្យ និងបានឃាត់ខួនជនសង្ស័យជាប្រពន្ធឈ្មោះ គឹម គួន ភេទ ស្រី អាយុ ៤៣ ឆ្នាំ មុខរបរ កសិករ នាំមកស្នងការនគរបាលខេត្តកែប ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង