Banner KNP Detail Top

កម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃរាជធានីភ្នំពេញ បង្ហាញមុខក្រុមជនសង្ស័យទាំង៥នាក់ ដែលលួចនិងប្លន់យ៉ាងសកម្មក្នុងក្រុងភ្នំពេញ

កម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃរាជធានីភ្នំពេញ បង្ហាញមុខក្រុមជនសង្ស័យទាំង៥នាក់ ដែលលួចនិងប្លន់យ៉ាងសកម្មក្នុងក្រុងភ្នំពេញ


ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី ចំនួន៥នាក់ ដែលបានធ្វើសកម្មភាព លួច និងវាយប្លន់យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ហាញមុខជាសាធារណៈ កាលពីព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៤នេះ រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវីធីច្បាប់ ។

ជនសង្ស័័យទាំងនោះមាន ៖
១. ឈ្មោះ ជុំ ពិសី ភេទប្រុសអាយុ ២៤ឆ្នាំ
២. ឈ្មោះ សុង ពិសិដ្ឋ ហៅល្វា ភេទប្រុស អាយុ១៨ឆ្នាំ
៣. ឈ្មោះ ស ច័ន្ទកក្កដា ហៅដូច ភេទប្រុស អាយុ២៨ឆ្នាំ
៤. ឈ្មោះ អ៊ឹម សៀវឡុង ភេទប្រុស អាយុ២៥ឆ្នាំ
៥. ឈ្មោះ កែវ លីនដា ភេទស្រី អាយុ១៨ឆ្នាំ ។
លោកវរសេនីយ៍ ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ជនសង្ស័យ ទាំង៥នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយ នគរបាលនៃ អធិការដ្ឋានខណ្ឌកំបូល ស្រាវជ្រាវឃាត់បានខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី២៥ និង២៦ ខែមករា ឆ្នាំ២០២៤ ពាក់ពន្ធបទល្មើសអំពើលួច និងលួចមានស្ថានទង្ងន់ទោស (លួច និងប្លន់យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ) ។
លោកវរសេនីយ៍ ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មកំរិតស្រាល បានអោយដឹងទៀតថា ជនសង្ស័យបានធ្វើសកម្មភាព ៣ករណី ផ្សេងគ្នា រួមមាន ៖
– ករណី ទី១ : លួចម៉ូតូម៉ាកហុងដា ឌ្រីម សេរី២០២២មួយគ្រឿង នៅចំណុចបន្ទប់ជួល ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាថ្ងៃត្រង់ ទី២៥ ខែមករា ឆ្នាំ២០២៤ ។
– ករណី ទី២ : ព្រួតគ្នាវាយ និងធាក់ ហើយដកអាវុធខ្លីភ្ជង់ជនរងគ្រោះ ប្លន់យកម៉ូតូ ម៉ាកស្តុបពី ពណ៌ខៀវ មួយគ្រឿង និងទូរសព្ទ១គ្រឿង នៅចំណុចភូមិជ័យជំនះ សង្កាត់ឱឡោកខណ្ឌកំបូល កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ។
– ករណីទី៣ : លួចម៉ូតូម៉ាកហុងដាឌ្រីម ០១គ្រឿង នៅចំណុចផ្ទះជួល ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ។
នាយការិយាល័យនគរបាលព្រហ្មកំរិតស្រាល បានបន្ថែមថា បន្ទាប់ពីធ្វើសកម្មភាព ជនរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្តឹង ហើយសមត្ថកិច្ចជំនាញ ក៏បានស្រាវជ្រាវ ឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន ៥នាក់។ សមត្ថកិច្ច ក៏បានដកហូតបានម៉ូតូម៉ាកហុងដា ១គ្រឿង របស់ជនរងគ្រោះ ព្រមទាំងដកហូតបានកន្ត្រៃកាត់ដែក១និង ដង្កាប់ចំនួន១ សម្រាប់ធ្វើសកម្មភាពលួច ផងដែរ។
ក្រោយពីបង្ហាញមុខជាសាធារណៈ ជនសង្ស័យទាំង ០៥នាក់ ត្រូវបាននគរបាលបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង