Banner KNP Detail Top

ប្រជាពលរដ្ឋទាំង១៦គ្រូសារ រស់នៅភូមិរោង ឃុំអង្គប្រសែ អំពាវនាវដល់លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ជួយអន្តរាគមន៍ពួកគាត់ផង

ប្រជាពលរដ្ឋទាំង១៦គ្រូសារ រស់នៅភូមិរោង ឃុំអង្គប្រសែ អំពាវនាវដល់លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ជួយអន្តរាគមន៍ពួកគាត់ផង


ស្វាយរៀង ៖ បើតាមការរៀបរាប់ពីប្រជាពលរដ្ឋ១៦គ្រូសារ ទាំងទឹកមុខក្រៀមក្រំ រស់នៅ ភូមិសំរោង ឃុំអង្គប្រសែ ស្រុករមាសហែក បានបញ្ជាក់ឲ្យដឹងថា ពួកគាត់ រងនៅភាពអយុត្តិធម៌ រយះពេលតាំងពី ឆ្នាំ2021មកហើយ ដោយឈ្មោះ អ៊ុក សំអាន រស់នៅភូមិឃុំតែមួយ បានធ្វើរបងបង្គោលឈេីវៃពទ្ធ័ឬស្សី ចូលលេីដីចំណីផ្លូវរបស់រដ្ឋ ប្រវែង70ម៉ែត្រ ក្រោមហេតុផលរាងស្រូវប្រាំង។

ប្រភពព័ត៌មានបន្ថែមទៀតពី លោកពូម្នាក់ និងប្រជាពលរដ្ឋទាំង១៦គ្រូសារ រស់នៅក្នុងមូលដ្ឋានភូមិសំរោងនេះ បានបញ្ជាក់ឲ្យដឹងថា ឈ្មោះ អ៊ុក សំអាន និងឈ្មោះ ម៉ៅ សន ធ្វេីរបងខិតចូលភ្លឺស្រែ ដូចមានក្នុងឯកសារដែលថតរក្សាទុកស្រាប់ នៅថ្ងៃទំនាស់ចំណីដីផ្លូវព្រំរបង ធ្វេីឲ្យពួកគាត់ ជាច្រើនគ្រូសារពិបាកធ្វើដំណើរជាពិសេសនោះនៅរដូវខែច្រូកកាត់ ឬខែវស្សា មានផលវិបាកដឹកជីទៅស្រែ និងដឹកជញ្ជូនប្រមូលផលកសិផលផ្សេងៗ គោយន្តចូលមិនរួច។

ប្រភពព័ត៌មានបានបញ្ជាក់ឲ្យដឹងថា ចំណីដីផ្លូវរបងដែលទំនាស់ នោះ ពីមុនគោយន្តចូលរួច ឥឡូវបច្ចុប្បន្ននេះឈ្មោះអ៊ុក សំអាន និងឈ្មោះ ម៉ៅ សន ធ្វេីរបងចូលដីចំណីផ្លូវ ធ្វេីឲ្យផ្លូវរួមតូច ចង្អៀតជិះម៉ូតូមិនចង់កេីតផង បញ្ហានេះហេីយ ទេីបជំរុញឲ្យលោក សាក់ សម្បត្តិ ពិនិត្យឡេីងវិញជាបន្ទាន់ ពួកគាត់ទាំង១៦គ្រូសារមិនចង់បានដីលេីសពីរនិងទេ ព្រំប្រទស់ដីចាស់ត្រឹមណាឲ្យប៉ុណ្ដឹងមក ដូចមាននៅក្នុងឯកសារថតរក្សាទុកស្រាប់។

បញ្ហារឿងដីទំនាស់ធ្វេីរបងនៅថ្ងៃទី ០៨ ខែ១២ ឆ្នាំ២០២៣ លោក អភិបាលរងស្រុករមាសហែក បានដឹកនាំមន្រ្តីក្រោមឱវាទព្រមទាំង លោក សាក់ សម្បត្តិ មេឃុំអង្គប្រសែ ចុះមកត្រួតពិនិត្យដល់ទីតាំងរឿងបញ្ហាទំនាស់ដីចំណីផ្លូវភ្លឺស្រែ ស្រាប់តែការសម្របសម្រួលមិនបានជាផ្លែផ្កានោះទេ រហូតដល់សព្វថ្ងៃ។

ជុំវិញរឿងរ៉ាវទំនាស់ចំណីដីផ្លូវ ធ្វើរបង សារព័ត៌មានបានចុះទៅដល់ចំណុចទីតាំងកេីតហេតុ បានខលធ្វេីបទសម្ភាសន៍ រវាងលោក សាក់ សម្បត្តិ មេឃុំអង្គប្រសែ បានបំភ្លឺឲ្យក្រុមការងារដឹងថា បញ្ហានេះខ្ញុំបានដាក់លិខិតអញ្ជើញឲ្យភាគីទាំងសងខាងចូលដោះស្រាយនៅសាលាឃុំអង្គប្រសែ ១លេីក ២លេីកហេីយ តែការសម្របសម្រួល មិនបានជាផ្លែផ្កានោះទេ រឿងនេះ បញ្ជួនដល់ អភិបាលស្រុករមាសហែក ហេីយ។

គ្រូសារ ១៦គ្រូសារ និងបងប្អូនញាតិមិត្តក្នុងមូលដ្ឋាន រស់នៅភូមិសំរោង ឃុំអង្គប្រសែ ស្រុករមាសហែក ទទូចនិងអំពាវនាវ ដល់ស្ថាប័នពាក់ព័ន្ធក្នុងខេត្តស្វាយរៀង ជាពិសេសប្រធាន សូរិយោដីខេត្តស្វាយរៀង និងបប្រធាន សូរិយោដី ស្រុករមាសហែក មេត្តាចុះពិនិត្យ ភាពមិនប្រក្រតីដែលឈ្មោះ
អ៊ុក សំអាន និងឈ្មោះ ម៉ៅ សន ធ្វេីរបងថ្មីចូលចំណីដីផ្លូវភ្លឺស្រែទាំងស្រុង ធ្វេីឲ្យគ្រូសារពួកគាត់មានដីស្រែ នៅខាងក្រោយមានផលពិបាកខ្លាំងណាស់ទង្វើនេះដែលខុសពីច្បាប់ភូមិបាល ដែលចែក៕

អត្ថបទដែលជាប់ទាក់ទង