Banner KNP Detail Top

ម្ចាស់រថយន្តហ្វតពាក់ស្លាកលេខ ភ្នំពេញ 2BY-8286 ចូលខ្លួនមកធ្វើកិច្ចសន្យានិងដោះចេញអំពូលភ្លើង

ម្ចាស់រថយន្តហ្វតពាក់ស្លាកលេខ ភ្នំពេញ 2BY-8286 ចូលខ្លួនមកធ្វើកិច្ចសន្យានិងដោះចេញអំពូលភ្លើង កែច្នៃខុសលក្ខណៈបច្ចេកទេសដោយខ្លួនឯងនៅប៉ុស្តិ៍នគរបាលទួលសង្កែ២


ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ម្ចាស់រថយន្តហ្វតពាក់ស្លាកលេខ ភ្នំពេញ 2BY-8286 បំពាក់អំពូលភ្លើងខុសលក្ខណៈបច្ចេកទេសប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពសាធារណៈ បានចូលខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ២ ខណ្ឌប្ញស្សីកែវ ដើម្បីដោះចេញអំពូលភ្លើង កែច្នៃខុសលក្ខណៈបច្ចេកទេសនៅចំពោះមុខសមត្ថកិច្ចនិងធ្វើការអប់រំ ហើយឲ្យធ្វើកិច្ចសន្យាបញ្ឈប់បំពាក់អំពូលភ្លើង កែច្នៃខុសលក្ខណៈបច្ចេកទេសដោយខុសច្បាប់៕

អត្ថបទដែលជាប់ទាក់ទង